ម៉ាឡេស៊ី​នឹង​ចាប់​ផ្ដើម​ដក​ហូត​ពន្ធ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ដើម​ខែ​សីហា​

ប្រទេស​ម៉ាឡេស៊ី​នឹង​ចាប់​ផ្ដើម​​អនុវត្ត​ការ​ដក​ហូត​ពន្ធ​លើ​វិស័យ​ទេសចរណ៍​​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​សីហា​​ក្នុង​ឆ្នាំ​នេះ ដោយ​ពន្ធ​មាន​តម្លៃ​ចាប់​ពី ០.៨​ដុល្លារ​ក្នុង​មួយ​បន្ទប់​សម្រាប់​មួយ​យប់។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដែល​បាន​ឃើញ​ខ្លឹមសារ​លម្អិត​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ប្រទេស​ម៉ាឡេស៊ី។

សារព័ត៌មាន​សិង្ហបុរី​មួយ​នេះ ផ្សាយ​បន្ត​ថា ការ​ដក​ហូត​ពន្ធ​នេះ នឹង​ត្រូវ​ប្រមូល​យក​ពី​អចលន​ទ្រព្យ​គ្រប់​ប្រភេទ ដែល​ត្រូវ​បានគេ​ប្រើ​ប្រាស់​ធ្វើ​ជា​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​ភ្ញៀវ​ទេសចរ លើក​លែង​តែ​ការ​ស្នាក់នៅ​តាម​ផ្ទះ និង​ការ​ស្នាក់នៅ​តាម​អគារ​ដែល​ចុះ​បញ្ជី​គ្រប់​គ្រង​ដោយ​ស្ថាប័ន​អប់រំ អគារ​ប្រើ​ប្រាស់​សម្រាប់​ការ​បណ្ដុះ​បណ្ដាល និង​ស្ថាប័ន​សាសនា ជា​ទីដែល​អគារ​ទាំង​នោះ​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គោល​បំណង​ពាណិជ្ជកម្ម។ ចំណែក​អគារ​មាន​បន្ទប់​ស្នាក់នៅ​តិច​ជាង ១០​បន្ទប់ ក៏​ត្រូវ​បាន​លើក​លែង​ការ​ដក​ហូត​ពន្ធ​ផង​ដែរ។

រដ្ឋម​ន្ត្រី​ក្រសួង​ទេសចរណ៍ និង​វប្បធម៌​ម៉ាឡេស៊ី លោក មហាមេដ ណាស៊ី អាប់ឌុល អាហ្ស៊ីស បាន​និយាយ​កាល​ពី​ខែ​មេសា​ថា នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន ចំណូល​ដែល​បាន​មក​ពី​ពន្ធ​ក្នុង​វិស័យ​ទេសចរណ៍ នឹង​មាន​ចំនួន​ប្រហែល ១៥៤​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ