ពលរដ្ឋ​ហ្វីលីពីន​សំរុក​ទៅ​ដក​លុយ​ពី​ធនាគារ​ក្រោយលេច​ព័ត៌មាន​ដក​ហូត​សាច់​ប្រាក់​ខុស​ច្បាប់

រលក​នៃ​ការ​ដក​សាច់​ប្រាក់​ដោយ​ខុស​ច្បាប់ បាន​វាយ​ប្រហារ​លើ​ធនាគារ​ដ៏​ធំ​មួយ​របស់​ហ្វីលីពីន ដោយ​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​ការ​ហ៊ែក​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ធនាគារ ខណៈ​ដែល​ក្រុម​មន្ត្រី​ក្រុមហ៊ុន​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា វា​គ្រាន់​តែ​ជា​កំហុស​បច្ចេកទេស​កុំព្យូទ័រ​ក្នុង​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​ព័ត៌មាន AFP។

អតិថិជន​ធនាគារ​កោះ​ហ្វីលីពីន BPI បាន​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​នេះ ដោយ​មិន​អាច​ចូល​ទៅ​ក្នុង​គណនី​របស់​ពួកគេ​បានតាម​អនឡាញ ដោយ​អតិថិជន​ជាច្រើន​តក់​ស្លុត​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ឃើញ​ដំណឹង​ថា មាន​ការ​ដក​ និង​ដាក់​ប្រាក់​ដោយ​ខុស​ច្បាប់។

ធនាគារ BPI បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា បញ្ហា​នេះ​កើត​ចេញ​ពី​កំហុស​ដំណើរការ​ទិន្នន័យ​ខាង​ក្នុង ដែល​ត្រូវ​បាន​គេ​រកឃើញ​និង​ស្ថិត​ក្រោម​ការ​ដោះ​ស្រាយ។

ប្រព័ន្ធ​ដក​ហូត​ប្រាក់​តាម​អនឡាញ ត្រូវ​បាន​ផ្អាក ប៉ុន្តែ សាខា​ធនាគារ​នៅ​តែ​បន្ត​បើក បើបី​ជា​ការ​ដក​ហូត​សាច់​ប្រាក់​ត្រូវ​ចំណាយ​ពេល​យូរ​ក៏​ដោយ។

ទេសាភិបាល​ធនាគារ​កណ្ដាល​ហ្វីលីពីន បាន​និយាយ​ថា ពួកគេ​ទទួល​យក​ការ​ពន្យល់​របស់​ធនាគារ BPI ថា គ្មាន​ការ​ហ៊ែក​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​ឡើយ ប៉ុន្តែ ធនាគារ​នេះ នឹង​នៅ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ផ្ទាល់​ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ