អតីតប្រធាន FBI ចោទថា ត្រាំ ដាក់សម្ពាធលោក ​ករណីស៊ើបរឿងទំនាក់ទំនងជាមួយរុស្ស៊ី​

ប្រធានការិយាល័យសហព័ន្ធស៊ើបអង្កេត FBI​ ដែលបណ្តេញចេញពីតំណែងលោក James Comey ថ្លែងនៅថ្ងៃពុធម្សិលមិញថា លោក ដូណល ត្រាំ តែងជំរុញលោកឲ្យទម្លាក់ការស៊ើបអង្កេតពីអតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn ដែលនេះ ជាការចោទប្រកាន់ថ្មីទៀតថា ប្រធានាធិបតីអាមេរិក​ព្យាយាមរារាំងដំណើរការអនុវត្តច្បាប់។​​

លោក James Comey ថ្លែងថា ការដាក់គំនាបនោះ បានកើតឡើងនៅល្ងាចថ្ងៃមួយនៅវិមានរដ្ឋសភា Capitol Hill​  កាលពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៧ ពេលលោកត្រាំលើកយកបញ្ហារសើបនេះ មកពិភាក្សា បន្ទាប់មកលោកថា លោកត្រាំ ប្រើរូបភាពជាប្រធានាធិបតីរំខានជាបន្តបន្ទាប់ក្នុងដំណើរការស៊ើបអង្កេតនេះ។

​លោក Comey បន្ទាប់ពីបដិសេធសំណើរបស់លោក ត្រាំ ក្រោយមកលោកត្រាំ បានបណ្តេញលោក Comey ចេញពីតំណែងកាលពីដើមខែឧសភាឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ