Macron ជំរុញឲ្យភាគីជម្លោះនៅឈូងសមុទ្រពែក្សចរចា

ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃពុធម្សិលមិញ បានជំរុញឲ្យមេដឹកនាំអារ៉ាប់ប៊ីសាអ៊ូឌីត អ៊ីរ៉ង់និងកាតា ភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ ហើយបើកការចរចាដោះស្រាយបញ្ហា វិបត្តិនៅឈូងសមុទ្រនោះ។

ការិយាល័យប្រធានាធិបតីបារាំងថ្លែងថា លោក​​ Macron បានអញ្ជើញមេដឹកនាំនៃប្រទេសដែលកំពុងមានទំទាស់ការទូតទាំងនេះ បើកការចរចារួមគ្នាមួយ ដើម្បីស្វែងរកដំណោះស្រាយរួម។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

កាលពីថ្ងៃចន្ទអារ៉ាប់ប៊ីសាអូឌីត រួមទាំងសម្ព័ន្ធមិត្តរួមមាន សហព័ន្ធអារ៉ាប់ បារេន និងអេហ្ស៊ីប ប្រកាសផ្តាច់ទំនាក់ទំនងការទូត ជាមួយកាតា ដោយចោទថា ប្រទេសកាតា ផ្តល់ឈូងសមុទ្រធ្វើជាមូលដ្ឋានរបស់ពួកភេរវកម្ម​ដែលបំពានច្បាប់អន្តរជាតិ។​ ទោះយ៉ាងណា ប្រទេសកាតា បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនបានធ្វើសកម្មភាពដូចការចោទប្រកាន់នោះទេ។​

អារ៉ាប់ បានដឹកនាំសម្ព័ន្ធមិត្ត ដាក់ចេញផែនការហ៊ុំព័ទ្ធសេដ្ឋកិច្ចកាតា និង អំពាវនាវឲ្យរដ្ឋ និង ក្រុមហ៊ុន​ផ្សេងៗទៀតដាក់ទណ្ឌកម្ម​លើប្រទេសកាតាដូចគ្នានេះដែរ។​

នៅថ្ងៃពុធម្សិលមិញ​ លោក​ Macron ជំរុញឲ្យប្រទេសដែលកំពុងមានជម្លោះទាំងនោះ បើកការចរចា ដើម្បីរួមគ្នា ប្រឆាំងសកម្មភាព និង កាត់ផ្តាច់ផ្នែកហិរញ្ញវត្ថុរបស់ពួកភេរវកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ