មីយ៉ាន់ម៉ាកំពុងស្វែងរកសាកសពករណីយន្តហោះធ្លាក់ម្សិលមិញ

យោធាមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ​កំពុងស្វែងរកសាកសពនិងបំណែកយន្តហោះ ដែលធ្លាក់នៅក្នុងសមុទ្រ អាន់ដាម៉េន នៅភាគខាងត្បូងប្រទេសកាលពីម្សិលមិញ គឺមានមនុស្សនៅលើនោះ ១២០នាក់ រួមទាំងកុមារផងដែរ។​

អ្នកនាំពាក្យយោធា មីយ៉ាន់ម៉ា ថ្លែងប្រាប់​ទីភ្នាក់ងារព័ត៌មាន​ AFP ថា ព្រឹកនេះកម្លាំងជួយសង្គ្រោះកំពុងស្វែងរកសាកសពនិងបំណែកយន្តហោះ។​

នៅលើទំព័រហ្វេសប៊ុក មេបញ្ជាការកងទ័ពជាតិមីយ៉ាន់ម៉ា ផ្សាយថា បំណែកខ្លះនៃយន្តហោះត្រូវ កងទ័ពជើងទឹកបានរកឃើញ នៅឆ្នេរសមុទ្រ​ Launglon នៅភាគខាងត្បូងនៃប្រទេសមីម៉ាន់ម៉ា។ បន្ទាប់មកបានរកឃើញសាកសពបីគឺមានយុវជន២នាក់ និង កុមារម្នាក់ ដែលរកឃើញក្នុងចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រ ពីឆ្នេរ Launglon។​

នាវាចំនួន៩ និងយន្តហោះចំនួន​៣គ្រឿងកំពុងតែបន្តស្វែងរក សាកសពបន្ថែមទៀត ចំពោះអ្នកដែលបានជិះយន្តហោះពីទីក្រុង Myeik ភាគខាងត្បូងមីយ៉ាន់ម៉ា ទៅទីក្រុងយ៉ង់ហ្គោនកាលពីម្សិលមិញហើយបានធ្លាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ