កូរ៉េខាងជើងបាញ់ប្រភេទមីស៊ីលកំទេចនាវានៅព្រឹកនេះ

កូរ៉េខាងជើង​បាញ់សាកល្បងជាថ្មីទៀតនៅថ្ងៃព្រហស្បតិ៍ នូវប្រភេទមីស៊ីលបាញ់ចេញពីដីគោក ទៅកំទេចនាវា ដែលការសាកល្បងចេញពីឆ្នេរសមុទ្រខាងកើត។​

កងទ័ពកូរ៉េខាងត្បូងអះអាងថា ប្រភេទមីស៊ីលដែលកូរ៉េខាងជើងបាញ់នៅថ្ងៃនេះ គឺជាប្រភេទល្បឿនលឿន ហើយជាការសម្ពាធថ្មីទៀត ដល់សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក។ ​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ការបាញ់សាកល្បងនេះ ចាប់ផ្តើមធ្វើឡើង​មិនដល់មួយសប្តាហ៍ទេ ក្រោយពេល​អង្គការសហប្រជាជាតិបានដាក់ទណ្ឌថ្មីមួយទៀត ដែលជាការដាក់គំនាបលើកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

ការិយាល័យចម្រុះរដ្ឋរបស់កូរ៉េខាងត្បូងថ្លែងថា ការបាញ់មីស៊ីលនៅព្រឹកនេះ គឺបានបាញ់ចេញពីឆ្នេរសមុទ្ររបស់កូរ៉េខាងជើងនៅក្នុងទីក្រុង Wonsan។​

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon-Jae-in បានសង្ខេបពីព័ត៌មាននៃការបាញ់មីស៊ីលនេះ ប្រាប់សាធារណជន ហើយថា យោធារបស់កូរ៉េខាងត្បូងកំពុងតែតាមដានបន្ត។​ ការបាញ់នៅថ្ងៃព្រហស្បតិ៍នេះ ជាគ្រាប់មីស៊ីលកូរ៉េខាងជើងទី៤ ចាប់តាំងពីលោក Moon-Jae-in ចូលកាន់តំណែងកាលពីខែឧសភាមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ