នាយករដ្ឋមន្ត្រីអង់គ្លេសឈ្នះលើការបោះឆ្នោតមុនអាណត្តិ​

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធាសា មេ ឈ្នះការបោះឆ្នោត​មុនអាណត្តិធ្វើឡើងការពីម្សិលមិញ ​ក្រោយពេលប្រទេសនេះ មានបញ្ហាអំពើភេរវកម្មពីរលើក ប៉ុន្តែលោកស្រីបាត់បង់សំឡេងគាំទ្រពីមតិភាគច្រើន ដែលនាំឲ្យមានការភ្ញាក់ផ្អើលមួយ ខណៈការដឹកនាំរបស់លោកស្រីកំពុងរៀបចំប្រទេសចាកចេញពីសហភាពអឺរ៉ុប។​

តាមការស្ទង់មតិ បង្ហាញថា គណបក្សអភិរក្សរបស់លោកស្រី មេ ទទួលបានជ័យជម្នះ ប៉ុន្តែថយចុះសំឡេង គាំទ្រ ពី ៣៣០អាសនៈ ទៅ៣១៤ អាសនៈ គឺសំឡេងតិចប្រៀបធៀបអាសនៈក្នុងសភា៦៥០។ ការស្ទង់មតិនេះ ធ្វើឡើងបន្ទាប់ពីហេតុការវាយប្រហារភេរវកម្មពីរលើកថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សប្រ​មាណ៣០នាក់ស្លាប់ និង ប្រមាណជិត១០០នាក់រងរបួស នាំឲ្យមានការសង្ស័យពីសមត្ថភាពនៃការដឹកនាំរបស់លោកស្រី ធាសា មេ។​នេះបើតាមទីភ្នាក់ងារព័ត៌មានAFP​។​

ចំណែកគណបក្សការងារ ជាគណបក្សប្រឆាំងនិយមឆ្វេងដឹកនាំ ដោយលោក Jeremy Corbyn មានការគាំទ្រកើនឡើង គឺកើនអាសនៈពី ២២៩ ទៅ ២៦៦ នេះជាការស្ទង់មតិដោយក្រុមហ៊ុ​ន Sky៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ