ពលរដ្ឋមីយ៉ាន់ម៉ាក្នុងតំបន់មួយផ្ទុះការតវ៉ាលើគម្រោងអភិវឌ្ឍន៍របស់ចិន​

ប្រជានេសាទមីយ៉ាន់ផ្ទុះការតវ៉ា ដោយសារតែអាជ្ញាធររារាំងមិនឲ្យពួកគេ នេសាទដូចធម្មតានៅក្នុង តំបន់កំពង់ផែ Kyauk Pyu ភាគខាងលិចនៃប្រទេស ដោយសារការរៀបចំបំពង់បង្ហូរប្រេងឆៅពីមីយ៉ាន់ម៉ាទៅចិន និង ចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ។​

តាមការចុះផ្សាយទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា គម្រោងចិន​បញ្ជូនប្រេងឆៅទៅឆ្លងកាត់មីយ៉ាន់ម៉ា ចំនួន​១៤០ ០០០តោន នៅពេលប៉ុន្មានថ្ងៃខាងមុខ។ ដោយសារការបញ្ជូន​ប្រេងឆៅរបស់ចិននេះ ត្រូវសមត្ថកិច្ចមីយ៉ាន់ម៉ា បានរារាំង អ្នកនេសាទ មិនឲ្យចូលនេសាទនៅតំបន់ជុំវិញនោះ ៧៧០ គីឡូម៉ែត្រ នាំឲ្យពលរដ្ឋនៅតំបន់នោះផ្ទុះការតវ៉ា។​

អ្នកនេសាទរាប់រយនាក់ ដែលផ្ទុះការតវ៉ាថ្លែងថា ពួកគេអាចរស់នៅបានដោយសារការចាប់ត្រី ហើយថា បើអាជ្ញាធររារាំងបែបនេះ ពួកគេនឹងស្លាប់។​

គម្រោងនេះចិននឹងដឹកប្រេងឆ្លងកាត់មីយ៉ាន់ម៉ាទៅកាន់ភាគនិរតីនៃប្រទេសប្រទេសចិន។ នេះជាផ្នែកមួយនៃគម្រោងនយោបាយអន្តរជាតិ ផ្លូវមួយខ្សែប្រវ៉ាត់មួយរបស់ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ