បុរសជនជាតិថៃម្នាក់ជាប់ពន្ធនាគារ៣៥ឆ្នាំដោយសាររិះគន់ក្សត្រ

អ្នកឃ្លាំមើលសិទ្ធិមនុស្សអះអាងថា បុរសជាជនជាតិថៃម្នាក់ ត្រូវបានតុលាការយោធាក្នុងក្រុងបាងកកសម្រេចនៅថ្ងៃសុក្រនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ ដោយសារការបង្ហោះសាររិះគន់ក្សត្រនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។​

តុលាការយោធាក្រុងបាងកក បានប្រកាសសេចក្តីសម្រេច ឲ្យបុរសម្នាក់អាយុ៣៤ឆ្នាំ ឲ្យជាប់ពន្ធនាគារ ដោយសារការបង្ហោះរូបភាពនិងវីឌីអូខ្សែរាជវង្ស ក្នុងន័យរិះគន់។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

តាមច្បាប់របស់ថៃ គឺបុរសនោះប្រឈម ជាប់ពន្ធនាគារ៧០ឆ្នាំ ប៉ុន្តែមានការសម្រួលមកត្រឹម ៣៥ឆ្នាំ គឺឲ្យជាប់ពាក់កណ្តាលវិញ ដោយសារបុរសរូបនោះបានសារភាពទោសកំហុស។​

នៅក្នុងប្រទេសថៃមានការដាក់គំនាបខ្លាំង ចំពោះការនិយាយ ឬ ការិះគន់លើក្សត្រ ឬ ខ្សែរាជវង្ស ហើយតែមានការកាត់ទោសឲ្យជាប់ពន្ធនាគារបន្តបន្ទាប់ចំពោះ ករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ