យោធាហ្វីលីពីនស្នើ Facebook ឲ្យបិទគណនីក្រុមជ្រុលនិយម

យោធា​ហ្វីលីពីន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ស្នើ​ទៅ​ក្រុមហ៊ុន Facebook ឲ្យ​បិទ​គណនី​រាប់​សិប ដែល​មាន​ទំនាក់​ទំនង​នឹង​ពួក​បះបោរ ដែល​បាន​វាយ​ប្រហារ​ទីក្រុង​មួយ​នៅ​ភាគ​ខាង​ត្បូង ដោយ​ថា គណនី​ទាំង​នោះ​កំពុង​ត្រូវ​បាន​ប្រើ​សម្រាប់​ឃោសនា។ នេះ​ដោយ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​នាំ​ពាក្យ​យោធា​ហ្វីលីពីន លោក ចូ-អា ហេរ៉េរ៉ា បាន​និយាយ​ថា បណ្ដាញ​សង្គម​របស់​កង​ទ័ព បាន​រក​ឃើញ​គណនី​ហ្វេសប៊ុក​ចំនួន ៦៣ ដែល​ជា​របស់​ក្រុម​ជ្រុល​និយម និង​អ្នក​នាំ​គាំ​ទ្រ​របស់​ពួកគេ។

លោក ហេរ៉េរ៉ា បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង​ម៉ារ៉ាវី​ថា គណនី ៦៣ កំពុង​តែ​ចែក​ចាយ​ព័ត៌មាន​​ពិស​ពុល និង​ព័ត៌មាន​មិន​ត្រឹម​ត្រូវ ដែល​ជះ​ឥទ្ធិពល​ដល់​ទិដ្ឋភាព​ព័ត៌មាន និង​ចិត្ត​គំនិត​របស់​ពលរដ្ឋ​ហ្វីលីពីន​គ្រប់​រូប។

លោក​បន្ថែម​ថា យោធា​បាន​ស្នើ​ទៅ​ក្រុមហ៊ុន Facebook ហ្វីលីពីន ឲ្យ​អនុវត្ត​វិធានការ​ចាំ​បាច់ ដើម្បី​ដក​ចោល​គណនី​ក្លែង​ក្លាយទាំង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ