អូស្ត្រាលីគ្រោងសង់ពន្ធនាគារសម្រាប់ឃុំពួកបះបោរនៅដាច់ដោយឡែក

ប្រទេស​អូស្ត្រាលី​គ្រោង​សាង​សង់​ពន្ធនាគារ​ដំបូង​របស់​ខ្លួន ក្នុង​បំណង​ដាក់​ពួក​បះបោរ​ដាច់​ដោយ​ឡែក និង​បញ្ឈប់​ពួកគេ​មិន​ឲ្យ​ពង្រីក​ជំនឿ​ជ្រុល​និយម តាម​រយៈ​ប្រព័ន្ធ​ពន្ធនាគារ ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​ចលនា​ភេរវកម្ម។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ AFP ដែល​បាន​ដក​ស្រង់​សម្ដី​មេដឹកនាំ​រដ្ឋ​ New South Wales នៅ​ថ្ងៃ​នេះ។

មេដឹកនាំ​រដ្ឋ​មួយ​នេះ បាន​និយាយ​ថា បន្ទប់​ពន្ធនាគារ​ថ្មី​នេះ នឹង​អាច​ដាក់​អ្នក​ទោស​បាន ៥៤​នាក់ ដែល​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក និង​ស្ថិត​ក្រោម​ការ​តាម​ដាន​យ៉ាង​តឹង​តែង។

មនុស្ស ៣៣​នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​បទ​ល្មើស​ភេរវកម្ម នៅ​រដ្ឋ​មួយ​នេះ។

អូស្ត្រាលី​បាន​ជួប​ប្រទះ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​យក​លំនាំ​តាម​ពួក​ឥស្លាម​ជ្រុល​និយម ដែល​ជំរុញ​ឲ្យ​មាន​ការ​សើរើ​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ​របស់​ប៉ូលិស និង​អំណាច​រដ្ឋ និង​អាជ្ញាធរ​សហព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ