រុស្ស៊ីជំរុញឲ្យជជែកគ្នាជម្លោះកាទូតជាមួយប្រទេសកាតា

ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ដោះ​ស្រាយ​ជម្លោះ​រវាង​ប្រទេស​កាតា និង​ប្រទេស​ជិត​ខាង​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​រ៉យ៉ាដ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន បាន​ស្វាគមន៍​ការ​ទាមទារ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ដូហា​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ទៅ​ដល់​ក្រុម​ជ្រុល​និយម។ នេះ​ដោយ​​យោងតាម​ការ​ផ្សាយ​របស់​ AFP។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​ព្រមាន​អំពី​ភាព​តាន​តឹង និង​ក្ដី​បារម្ភ​ទៅលើ​ប្រជាជន​ធម្មតា ដែល​បណ្ដាល​មក​ពី​ជម្លោះ​ការទូត​នេះ។

ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ បាន​កើត​ឡើង​ក្រោយ​ពី​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​ជំរុញ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ឲ្យ​កាត់​បន្ធូ​បន្ថយ​ការ​ហ៊ុំ​ព័ទ្ធ​ផ្លូវ​ទឹក និង​ផ្លូវ​គោក​ទៅ​លើ​ប្រទេស​សម្បូរ​ប្រេង​កាតា។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន អេហ្ស៊ីប ​អារ៉ាប់​រួម យ៉េមែន និង​ម៉ាល់ឌីវ បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កាតា ដោយ​បាន​ចោទ​ប្រទេស​មួយ​នេះ​ថា បាន​គាំ​ទ្រ​ចលនា​ភេរវកម្ម និង​បាន​ដាក់​វិធានការ​​ពិន័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ