យន្តហោះ​ចិន​មួយ​គ្រឿង​ផ្ទុះ​ម៉ាស៊ីន​ចុះ​ចត​បន្ទាន់​នៅ​អូស្ត្រាលី

យន្តហោះ​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​របស់​ក្រុមហ៊ុន China Eastern បាន​ជួប​ប្រទះ​នឹង​កំហុស​យ៉ាង​ធ្ងន់​ធ្ងរ ដែល​បណ្ដាលឲ្យ​ម៉ាស៊ីន​មួយ​គ្រឿង​​ផ្ទុះ​ឆេះ និង​បង្ខំ​ឲ្យ​ចុះ​ចត​ជា​បន្ទាន់​នៅ​ទីក្រុង​ស៊ីដនី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​ដំណើរ​ដែល​ភ័យ​តក់​ស្លុត​នឹង​ហេតុការណ៍​នេះ បាន​រៀប​រាប់​​ពី​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​ក្លា ក្រោយ​ពី​យន្តហោះ MU736 បាន​ហោះ​ឡើង​ចេញ​ពី​ព្រលាន​យន្ត​ហោះ​ទីក្រុង​ស៊ីដនី កាល​ពី​ថ្ងៃ​ម្សិល​មិញ ខណៈ​ដែល​បុគ្គលិក​យន្តហោះ​នោះ បាន​សម្អាត​កៅអី​នៅ​ជិត​ទីតាំង​ម៉ាស៊ីន​មាន​បញ្ហា និង​បាន​ហោះ​ត្រឡប់​ក្រោយ​វិញ។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា បុគ្គលិក​លើ​យន្តហោះ បាន​សង្កេត​ឃើញ​ស្ថានភាព​ខុស​ប្រក្រតី​នៅ​លើ​ម៉ាស៊ីន​ខាង​ឆ្វេង និង​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ព្រលាន​យន្ត​ហោះទីក្រុង​ស៊ីដនី​ភ្លាមៗ។ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​នេះ​បន្ថែម​ថា យន្តហោះ​នោះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

រូបភាព​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​នូវ​ប្រឡោះ​ដ៏​ធំ​មួយ​នៅ​លើ​ម៉ាស៊ីន​មួយ​គ្រឿង​នៃ​យន្តហោះ Airbus A330៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ