អតីត​រដ្ឋ​អាជ្ញា​អាមេរិក​ទម្លាយ​ថា លោក ត្រាំ លូក​លាន់​លើ​កិច្ចការ​តុលាការ

អតីត​​រដ្ឋ​អាជ្ញា​អាមេរិក លោក Preet Bharara​ បាន​ទម្លាយ​​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា លោក​ទទួល​បាន​ការ​ទូរស័ព្ទ​ចូល​ពី​លោក ដូណាល់ ត្រាំ ជា​បន្ត​បន្ទាប់ ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​លោក​ពុំ​មាន​អារម្មណ៍​ល្អ​សោះ ហើយ​លោក​ថា លោក​ត្រូវ​បាន​បញ្ឈប់​ពី​តំណែង ក្រោយ​ពី​បដិសេធ​លើក​ទូរស័ព្ទ​ជា​លើក​ទីបី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ថ្លែង​តាម​ទូរទស្សន៍ ABC ក្នុង​កិច្ចសម្ភាស​ជាលើក​ដំបូង​ក្រោយ​ពី​លោក ត្រាំ បណ្ដេញ​លោក​ពី​តំណែង​ជា​រដ្ឋ​អាជ្ញា​សហព័ន្ធ​ប្រចាំ​នៅ​តំបន់​ម៉ាន់ហាតាន់ កាល​ពី​ខែ​មីនា​កន្លង​មក លោក Bharara បាន​និយាយ​ថា លោក​ជឿ​ថា ការ​ទូរស័ព្ទ​របស់​លោក ត្រាំ ទៅ​រូប​លោក បាន​រំលោភ​នឹង​ព្រំដែន​ធម្មតា​រវាង​អំណាច​ប្រតិបត្តិ និង​​រដ្ឋ​អាជ្ញា​ស៊ើប​អង្កេត​រឿង​ក្ដី។

លោក Bharara បន្ថែម​ថា ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា មិន​ដែល​ទូរស័ព្ទ​ទៅ​រូប​លោក​នោះ​ឡើយ​នៅ​អំឡុង​ពេល​លោក​នៅ​កាន់​តំណែង។

លោក Bharara ថ្លែង​បែប​នេះ​តែ​ពីរ​បី​ថ្ងៃ​ក្រោយ​ពី​អតីត​មេ FBI លោក James Comey បាន​ផ្ដល់​សក្ខីកម្ម​នៅ​ឯ​គណៈកម្មការ​សភា បន្ទាប់​ពី​លោក ត្រាំ បាន​ស្នើ​សុំ​មេ FBI រូប​នេះ ឲ្យ​ទម្លាក់​ចោល​ការ​ស៊ើ​ប​អង្កេត​លើ​អតីត​ជំនួយ​ការ​លោក ត្រាំ គឺ​លោក Michael Flynn និង​ជុំ​វិញ​បញ្ហា​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ