គុយវែត​ អះអាង​ថា កាតា ​មាន​បំណង​ស្ដាប់​ទុក្ខ​កង្វល់​ប្រទេស​ជិត​ខាង​ក្រោយ​វិបត្តិ​កាទូត

ប្រទេស​កាតា​ត្រៀម​ខ្លួន​ចាំ​ស្ដាប់​ក្ដី​កង្វល់​របស់​បណ្ដា​ប្រទេស​នៅ​ពិភព​អារ៉ាប់ ដែល​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​កាទូត​ និង​ចំណង​សេដ្ឋកិច្ច។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​ពី​ប្រទេស​គុយវែត ដែល​កំពុង​ព្យាយាម​សម្រប​សម្រួល​ដំណោះ​ស្រាយ​សម្រាប់​វិបត្តិ​នេះ។

អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប បារ៉ែន និង​អារ៉ាប់​រួម បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កាតា​កាល​ពី​សប្ដាហ៍​មុន ដោយ​ចោទ​ប្រទេស​នេះថា បាន​គាំទ្រ​ពួក​បះបោរ​ឥស្លាម និង​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ដូហា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ហើយ។

វិបត្តិ​កាទូត​នេះ បាន​រំខាន​ដល់​ការ​ធ្វើ​ដំណើរ កាត់​ផ្ដាច់​ទំនាក់​ទំនង​គ្រួសារ ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​ក្នុង​វិស័យ​ធនាគារ និង​ពាណិជ្ជកម្ម។ វិបត្តិ​នេះ​ក៏​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​រវាង​ប្រទេស​សម្ព័ន្ធ​មិត្ត ដែល​ប្រយុទ្ធ​ក្នុង​សង្គ្រាម និង​វិបត្តិ​នយោបាយ​នៅ​តាម​បណ្ដា​ប្រទេស​នានា ចាប់​ពី​លីប៊ី រហូត​ដល់​យែម៉ែន។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​គុយវែត KUNA បាន​ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​ការបរទេស​គុយវែត លោក សាបាហ៍ អាល់ខាលីដ អាលសាបាហ៍ ដែល​បាន​និយាយ​ថា គុយវែត​បាន​បញ្ជាក់​ពី​ភាព​ត្រៀម​ខ្លួន​របស់​ប្រទេស​កាតា ដើម្បី​ស្វែង​យល់​ពី​ថតភាព​នៃ​ភាព​លំបាក និង​ក្ដីកង្វល់​របស់​បណ្ដា​ប្រទេស​ជិត​ខាង និង​ដើម្បី​ដោះ​ស្រាយ​សន្តិសុខ និង​ស្ថេរភាព​តំបន់។

គុយវែត​ ដែល​នៅ​តែ​បន្ត​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កាតា និង​តែង​តែ​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ជម្លោះ​នៅ​ក្នុង​តំបន់​នោះ បាន​និយាយ​ថា ខ្លួន​ចង់​ដោះ​ស្រាយ​ជម្លោះ​នេះ​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​ប្រកប​ដោយ​ការ​ឯកភាព​គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ