ក្រុម​សមាជិក​សភា​តៃវ៉ាន់​បង្កើត​ក្រុម​ជួយ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង

ក្រុម​សមាជិក​សភា​កោះ​តៃវ៉ាន់ បាន​ចាប់ផ្ដើម​បង្កើត​ក្រុម​ថ្មី​មួយ នៅ​ថ្ងៃ​នេះ ដើម្បី​ជួយ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​ហាក់​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​សប្បាយ​ចិត្ត នៅ​មុន​ការ​ប្រារព្ធ​ខួប​លើក​ទី ២០​ឆ្នាំ​នៃ​ការ​ប្រគល់​ដែន​ដី​នេះ​ពី​ចក្រ​ភព​អង់គ្លេស ត្រឡប់​ទៅ​ឲ្យ​ចិន​វិញ។ នេះ​ដោយ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កោះ​តៃវ៉ាន់ និង​ដែន​ដី​ទីក្រុង​ហុងកុង តែង​តែ​បង្ក​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត ដោយ​ដែន​ដី​ទាំង​នេះ ជួប​ប្រទះ​នឹង​ចលនា​បាតុកម្ម​ធំៗ​ប្រឆាំង​នឹង​ប្រទេស​ចិន​​កាល​ពី​ឆ្នាំ​២០១៤។

ទំនាក់​ទំនង​រវាង​ក្រុង​ប៉េកាំង និង​កោះ​តៃវ៉ាន់ កាន់​តែ​អាក្រក់​ថែម​ទៀត នៅ​ក្រោម​រដ្ឋបាល​ប្រធានាធិបតី អ្នកស្រី សៃ អ៊ឹងវ៉េន ដែល​បាន​ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន។

ក្រុង​ប៉េកាំង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ដែល​នឹង​ត្រូវ​បង្រួប​បង្រួម​ឡើង​វិញ ហើយ​ចិន​ចង់​ឲ្យ​អ្នកស្រី សៃ ទទួល​ស្គាល់​ថា ដែន​ដី​កោះ​មួយ​នេះ​ជា​អាណា​ខេត្ត​មួយ​របស់​ចិន ប៉ុន្តែ អ្នកស្រី​តែង​តែ​បដិសេធ។

ចំណែក​នៅ​ឯ​ទីក្រុង​​ពាក់​កណ្ដាល​ស្វយ័ត​ហុងកុង​ឯណោះ​វិញ កំហឹង​កើត​ចេញ​ពី​កង្វះ​កំណែ​ទម្រង់​នយោបាយ និង​ក្ដី​បារម្ភ​ថា សេរីភាព​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នោះ បាន​នាំ​ឲ្យ​កើត​ឡើង​នូវ​ក្រុម​នានា ដែល​អំពាវ​នាវ​ឲ្យ​មាន​ឯករាជ្យ​ភាព​ដាច់​ចេញ​ពី​ប្រទេស​ចិន។

ក្រុម​ថ្មី​ដែល​មាន​សមាជិក​សភា ១៨​រូប​របស់​កោះ​តៃវ៉ាន់ បាន​និយាយ​ថា ពួកគេ​ចង់​ជួយ​ជំរុញ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង ក្នុង​នោះ​មាន​ទាំង​លោក ហួង គូឆាង ដែល​ជា​មេដឹកនាំ​មួយ​រូប​នៃ​ចលនា​ផ្កា​​ឈូក​រតន៍ និង​បច្ចុប្បន្ន​នេះ​ជា​សមាជិក​សភា​មួយ​រូប​នៅ​ក្នុង​គណបក្ស​អំណាច​ថ្មី​នៅ​ទីក្រុង​ហុងកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ