លោក ត្រាំ ចោទ​អតីត​មេ​ FBI ថា​ជា​ជន​កំសាក​ជុំ​វិញ​ការ​ទម្លាយ​សារ​ឯកជន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​ព្យាយាម​បង្ខូច​ឈ្មោះ​អតីត​មេ​ FBI លោក Jamese Comey ដោយ​ចោទ​ប្រកាន់​លោក​ថា​ជា​ជន​កំសាក​ក្នុង​ការ​ទម្លាយ​អ៊ីម៉ែល​ឯកជន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ក្នុង​សារ​បែប​មាន​កំហឹង​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​នេះ ប្រធានាធិបតី​អាមេរិក​រូប​នេះ បាន​ចោទ​សួរ​ចរឹត​លក្ខណៈ​របស់​លោក Comey និង​ចោទ​សួរ​ថា តើ​លោក​បាន​រំលោភ​ច្បាប់​ឬ​ទេ ក្នុង​ការ​ទម្លាយ​កិច្ច​សន្ទនា​របស់​ពួកគេ។

លោក Comey បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​របស់ FBI ទៅ​លើ​ជំនួយ​ការ​របស់​លោក ត្រាំ ជា​ច្រើន​រូប និង​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី ដែល​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​និយាយ​ថា ពួកគេ​បាន​ព្យាយាម​លូក​លាន់​ក្នុង​កិច្ចការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ ក្នុង​លក្ខណៈ​ជួយ​ដល់​លោក ត្រាំ។ ក្រោយ​មក លោក Comey ត្រូវ​បាន​លោក ត្រាំ បណ្ដេញ​ចេញ​ពី​តំណែង។

បន្ទាប់​ពី​ការ​បណ្ដេញ​ចេញ​មក លោក Comey បាន​ទម្លាយ​ព័ត៌មាន​លម្អិត​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ស្ដី​ពី​ជំនួប​ជា​បន្ត​បន្ទាប់​ជាមួយ​លោក ត្រាំ ដែល​នៅ​ក្នុង​នោះ លោក ត្រាំ បាន​ចោទ​សួរ​អំពី​ “ភក្តីភាព” ​របស់​លោក Comey និង​បាន​និយាយ​ថា លោក Comey បាន​ពន្យា​ការ​ស៊ើប​អង្កេត​ទៅ​លើ​ជំនួយ​ការ​សន្តិសុខ​ជាតិ​របស់​លោក ត្រាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ