ទីក្រុង​ហុងកុង និង​ឆ្នេរ​ភាគ​ខាង​ត្បូង​ចិន​ត្រៀម​ខ្លួន​ទទួល​ព្យុះ​ទីហ្វុង

ព្យុះ​ទីហ្វុង​ Merbok កំពុង​តែ​បក់​បោក​សំដៅ​ទៅ​រក​ទីក្រុង​ហុងកុង និង​ឆ្នេរ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដោយ​នាំ​មក​នូវ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ហើយ​ទីក្រុង​ហុងកុង បាន​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ព្យុះ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន Channel News Asia។

ទីផ្សារ​ហិរញ្ញវត្ថុ សាលា​រៀន សកម្មភាព​ពាណិជ្ជកម្ម និង​សេវា​រដ្ឋាភិបាល​មិន​សំខាន់ បាន​បិទ​ទ្វារ នៅ​ពេល​អាជ្ញាធរ​បាន​ប្រកាស​អាសន្ន។ ប៉ុន្តែ សកម្មភាព​ពាណិជ្ជកម្ម និង​ទីផ្សារ​ហិរញ្ញវត្ថុ មិន​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​នោះ​ឡើយ​នៅ​ទីក្រុង​ហុងកុង ខណៈ​ដែល​កម្រិត​ប្រកាស​អាសន្ន​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន។

ទោះជាយ៉ាងណា ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង Cathay Pacific បាន​និយាយ​ថា ព្យុះ​ទីហ្វុង Merbok កំពុង​ប៉ះពាល់​ដល់​ជើង​ហោះ​ហើរ​របស់​ខ្លួន និង​បាន​ណែនាំ​ទៅ​អ្នក​ដំណើរ​ឲ្យ​ត្រួត​ពិនិត្យ​ស្ថានភាព​ជើង​ហោះហើរ​របស់​ពួកគេ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ព្រលាន​យន្ត​ហោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ