ប៉ាណាម៉ា​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​កោះតៃវ៉ាន់ ងាក​ទៅ​ភ្ជាប់​ជាមួយ​ចិន

ប្រទេស​ប៉ាណាម៉ា បាន​សម្រេច​កាត់​ផ្ដាច់​ទំនាក់​ទំនង​កាទូត​ជាមួយ​កោះ​តៃវ៉ាន់​ហើយ​នៅ​ថ្ងៃ​នេះ ហើយ​បាន​ងាក​ទៅ​ភ្ជាប់​ចំណង​កាទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ ដោយ​បាន​ទទួល​ស្គាល់​គោល​នយោបាយ​ “ចិន​តែ​មួយ”។ នេះ​ដោយ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ។

ប្រទេស​ប៉ាណាម៉ា​បាន​ប្រកាស​ថា ដោយសារ​តែ​ផល​ប្រយោជន៍ និង​បំណង​ប្រាថ្នា​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ សាធារណរដ្ឋ​ប៉ាណាម៉ា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្រេច​អនុញ្ញាត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ចាប់​ពី​ថ្ងៃ​ដែល​ឯកសារ​នេះ​បាន​ចុះ​ហត្ថលេខា ទទួល​ស្គាល​ទៅ​វិញ​ទៅ​មក នូវ​ការ​បង្កើត​ចំណង​កាទូត​ក្នុង​កម្រិត​ដាក់​ទូត​ទៅ​វិញ​ទៅ​មក។

បន្ទាប់​ពី​គាំ​ទ្រ​កោះ​តៃវ៉ាន់​​ទាំង​ចម្រូង​ចម្រាស់​អស់​ជាច្រើន​ទសវត្សរ៍​មក ប៉ាណាម៉ា​នៅ​ពេល​នេះ​បាន​ទទួល​ស្គាល់​ថា មាន​ចិន​តែ​មួយ​ប៉ុណ្ណោះ​នៅ​លើ​ពិភព​លោក និង​ថា កោះ​តៃវ៉ាន់​គឺ​ជា​ដែន​ដី​របស់​ចិន​មិន​អាច​បំបែក​បាន។

សេចក្ដី​របស់​ប្រទេស​ប៉ាណាម៉ា បាន​បន្ថែម​ថា ទំនាក់​ទំនង​ថ្មី​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ ហើយ​ទំនាក់​ទំនង​ជាមួយ​កោះ​តៃវ៉ាន់ នឹង​បញ្ចប់​ផង​ដែរ។

សេចក្ដី​ប្រកាស​អំពី​ការ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ហើយ​បង្កើត​ចំណង​កាទូត​ជាមួយ​ចិន​នេះ បាន​កើត​ឡើង​​ក្រោយ​ពី​ក្រុង​ប៉េកាំង​បាន​ចាប់​ផ្ដើម​​ការ​កសាង​កំពង់ផែ​សម្រាប់​ផ្ទុក​កុងតឺន័រ​មួយ​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ទាំង​រោងចក្រ​ផលិត​ហ្គាស​ធម្មជាតិ នៅ​ខេត្ត​ខូឡុន ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ប៉ាណាម៉ា។

កោះ​តៃវ៉ាន់ ដែល​ត្រូវ​បាន​ក្រុង​ប៉េកាំង​ចាត់​ទុក​ជា​អាណា​ខេត្ត​បំបែក​ខ្លួន​នោះ ត្រូវ​បាន​ប្រទេស​ប្រហែល ២០ ទទួល​ស្គាល់​នៅ​ទូទាំង​ពិភព​លោក ហើយ​បញ្ហា​ឋានៈ​របស់​ដែន​ដី​កោះ​មួយ​នេះ បាន​ងើប​ឡើង​វិញ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​លោក ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ