មេទ័ព​ហ្វីលីពីន​ម្នាក់​ថា ពួកបះបោរ​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី​ត្រឹម​តែ​២០​ភាគរយ​ប៉ុណ្ណោះ

មេ​ទ័ព​កំពូល​មួយ​រូប​របស់​ហ្វីលីពីន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ពួក​បះបោរ​ឥស្លាម កំពុង​កាន់​កាប់ទីក្រុង​ម៉ារ៉ាវី​ប្រហែល ២០​ភាគរយ ដែល​នេះ​ជា​ការ​ច្រាន​ចោល​ទៅ​នឹង​ការ​អះ​អាង​​ពី​ក្រុម​រដ្ឋ​ឥស្លាម​ថា ជន​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​កំពុង​គ្រប់​គ្រង​ ២/៣​ នៃ​ទីក្រុង​នេះ ក្រោយ​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល ៣​សប្ដាហ៍។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​បន្ត​ថា កាល​ពីសប្ដាហ៍​មុន អ្នក​នាំ​ពាក្យ​យោធា​ហ្វីលីពីន បាន​និយាយ​ថា ពួក​បះបោរ ដែល​ព្យាយាម​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នោះ ត្រូវ​បាន​កង​ទ័ព​រដ្ឋាភិបាល​បណ្ដេញ​ឲ្យ​ដក​ថយ និង​នៅ​បន្ត​កាន់​កាប់​ទីក្រុង​មួយ​នេះ​មិន​ដល់ ១០​ភាគរយ​ផង។

ទីភ្នាក់ងារ​ព័ត៌មាន​​ក្រុម​រដ្ឋ​ឥស្លាម​អាមេគ បាន​ប្រកាស​ថា ទាហាន​ហ្វីលីពីន​បាន​បរាជ័យ​ទាំង​ស្រុង អំឡុង​ពេល​ព្យាយាម​ដណ្ដើម​យក​ទីក្រុង​នេះ​មក​វិញ ដោយ​ទាហាន​យ៉ាង​តិច ២០០​នាក់ បាន​ស្លាប់ ហើយ​ទាហាន​ជាច្រើន​ទៀត បាន​រត់​ចោល​ជួរ អំឡុង​ពេល​វាយ​ប្រយុទ្ធ​គ្នា​នោះ។

អ្នក​នាំ​ពាក្យ​យោធា​ហ្វីលីពីន លោក​ឧត្ដមសេនីយ៍ Restituto Padilla បាន​ចាត់​ទុក​ព័ត៌មាន​របស់​អាម៉េគ​ថា ជា​ការ​ឃោសនា​ពិត​ប្រាកដ។

ប្រជាជន​ស្ទើ​តែ​ទាំង​អស់​ក្នុង​ចំណោល​ប្រជាជន ២​សែន​នាក់​នៅទីក្រុង​ម៉ារ៉ាវី បាន​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ បន្ទាប់​ពី​ពួក​បះបោរបើក​ការ​វាយ​ប្រហារ​លើ​ទីក្រុង​នេះ ប៉ុន្តែ យោធា​រដ្ឋាភិបាល​ហ្វីលីពីន​នេះ ជឿ​ថា ជន​ស៊ីវិល​ប្រហែល ៥០០ ទៅ ៦០០​នាក់ កំពុង​ជាប់​ផុង ឬ​ត្រូវ​ចាប់​​ជា​ចំណាប់​ខ្មាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ