អ្នកស្លាប់ដោយសារជំនន់និងបាក់ដីនៅបង់ក្លាដេសកើនដល់​១៣៤នាក់​

People walk in floodwaters following landslides triggered by heavy rain in Khagrachari, Bangladesh, in this still frame taken from video June 13, 2017. REUTERS/REUTERS TV

មន្ត្រីបង់ក្លាដេសនិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីបណ្តាលមកពីភ្លៀងខ្លាំងនៅតាមតំបន់ជើងភ្នំនិងខ្ពង់រាបកើនដល់​១៣៤នាក់។​

នៅក្នុងប្រទេសបង់ក្លាដេសពេលដែលមានភ្លៀងតែងមានព្យុះ និង បង្កឲ្យមានការបាក់ដី នៅក្នុងរដូវវស្សា ដែលបានបំផ្លាញផ្ទះ និង សម្លាប់ពលរដ្ឋ។​

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដេសឲ្យដឹងថា ភ្លៀងខ្លាំងនៅតំបន់ខ្ពង់រាបចំនួន​បី នៅភាគខាងអាគ្នេយ៍កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ បានសម្លាប់មនុស្ស៩៨នាក់នៅ Rangamati សម្លាប់៣០នាក់នៅ​ Chittagong និង សម្លាប់៦នាក់នៅតំបន់ Bandarban។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

សមត្ថកិច្ចអះអាងថា ចំនួនអ្នកស្លាប់អាចកើនឡើងទៀត ព្រោះមនុស្សជាច្រើនទៀតកំពុងបាត់ខ្លួន ហើយក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរក។​ របាយការណ៍បង្ហាញថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏មានយោធា ដែលជាអ្នកទៅជួយសង្គ្រោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ