បារាំងថាច្បាប់ថ្មីប្រឆាំងភេរវកម្មគោរពសេរីភាពសាធារណៈ

ប្រធានាធិបតីបារាំង លោក អ៊ីម៉ាណូអែល ម៉ាក្រុន ថ្លែងប្រាប់ប្រធានតុលាការអឺរ៉ុបផ្នែកសិទ្ធិមនុស្សកាលពីថ្ងៃអង្គារម្សិលមិញថា ច្បាប់ថ្មីប្រឆាំងអំពើភេរវកម្មដែលមានគម្រោងដាក់ឲ្យប្រើប្រាស់នៅឆ្នាំនេះ គឺមានការគោរពច្បាប់ និង សរីភាពនៃការនិយាយស្តី។​

នៅប៉ុន្មានសប្តាហ៍នេះ ចៅក្រម និង ក្រុមអ្នកការពារសិទ្ធិមនុស្ស បានតវ៉ាប្រឆាំងនឹងគម្រោងដែលលោក​ម៉ាក្រុនដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីប្រឆាំងអំពើភេរវកម្មដែលពួកគេថា ដូចការបំបិទសិទ្ធិសេរីភាព ដាក់រដ្ឋក្នុងស្ថានភាពប្រកាសអាសន្ន។

នគរបាលត្រូវបានបើកអំណាចឲ្យស្រាវជ្រាវស្វែងរក និង ឃាត់ខ្លួន​អ្នកសង្ស័យថា ជាសមាជិកIS បានបាញ់ប្រហារ និង បំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស១៣០នាក់ នៅក្នុង និង ជុំវិញទីក្រុងប៉ារីស កាលពីខែវិច្ឆិកាឆ្នាំ២០១៥។​

លោក ម៉ាក្រុន ថ្លែងថា កាលពីខែមុន រដ្ឋាភិបាលរបស់លោក បានស្នើទៅកាន់រដ្ឋសភា ក្នុងការពង្រីកអំណាចបណ្តោះអាសន្ន ច្រើនខែ ក្នុងការបំបាត់ភេរវកម្ម ក្រោយពេលច្បាប់នោះដាក់ចេញ។​

កាលពីថ្ងៃអង្គារម្សិលមិញ លោក​ម៉ាក្រុន ថ្លែងប្រាប់លោក ហ្គីដូ រ៉ៃម៉ាន់ឌី ប្រធាន​តុលាការផ្នែកសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបថា មិនដាក់រដ្ឋក្នុងសភាពប្រកាសអាសន្នទេ ដែលលោកថា​វិធានការនេះ មិនប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពពលរដ្ឋនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ