ភ្លើងឆេះអគារ២៧ជាន់នៅទីក្រុងឡុងដ៍មនុស្សជាច្រើនជាប់ក្នុងនោះ

ក្រុមអ្នកពន្លត់អគ្គីភ័យរបស់អង់គ្លេសនៅថ្ងៃពុធនេះ បានធ្វើសកម្មភាពពន្លត់ភ្លើងឆេះជាទ្រង់ទ្រាយធំនៅក្រុងតំបន់ភាគខាងលិចនៃទីក្រុងឡុងដ៍។​

រថយន្តពន្លត់អគ្គីភ័យនិងកម្លាំងប្រមាណ២០០នាក់ត្រូវបានបញ្ជូនទៅអន្តរាគមន៍ ជួយជីវិតមនុស្សដែលកំពុងជាប់គាំងនៅទីនោះ។​

សេចក្តីថ្លែងការណ៍របស់សមត្ថកិច្ចឲ្យដឹងថា ដំបូងឡើយភ្លើងចាប់ផ្តើមឆេះចេញពី ជាន់ទី២ ហើយរាលដាលទៅជាន់ផ្សេងៗទៀតយ៉ាងឆាប់រហ័យ។​ សមត្ថកិច្ចបញ្ជាក់ថា ភ្លើងចាប់ផ្តើមឆេះនៅម៉ោង ១និង១៦នាទីរំលងអធ្រាត្រ។​

សារព័ត៌មាន BBC ចុះផ្សាយថា ដំឡូងឡើយមានសំឡេងផ្ទុះធ្លាក់ បំណែកខ្លះនៃអគារចុះក្រោម ហើយបានរាលដាលឆេះ។​

សមត្ថកិច្ចបន្តជួយសង្គ្រោះ ចំណែកចំនួនអ្នកគ្រោះថ្នាក់ និង កើតឡើងដោយរបៀបណា ក្រុមណាមួយអ្នកប្រព្រឹត្តនោះ សមត្ថកិច្ចមិនទាន់បង្ហាញរបាយការណ៍នៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ