អ្នកស្នងរាជថ្មីរបស់ជប៉ុនប្តេជ្ញាលះបង់ដើម្បីពង្រឹងរាជបល្ល័ង្ក

អ្នកស្នងរាជរបស់ក្សត្រជប៉ុន Naruhito ថ្លែងនៅថ្ងៃអង្គារម្សិលមិញថា ទ្រង់នឹងលះបង់ ដើម្បីរៀបចំពង្រឹងអំណាចព្រះចៅអធិរាជ ដែលការប្តេជ្ញានេះធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពេលសភាអនុម័តច្បាប់ដែលអនុញ្ញាតឲ្យព្រះចៅអធិរាជ Akihitoជាបិតារបស់ព្រះអង្គ ចូលនិវត្តន៍ ឬ ដាក់រាជ។​​

ការប្រកាសចូលនិវត្តន៍របស់ព្រះចៅ​ Akihito គឺជាលើកទី១ហើយ ក្នុងរបបក្សត្រដែលមាន២សតវត្សឬ ២០០ឆ្នាំមកនេះ គឺព្រះចៅអធិរាជតែងនៅគ្រងរាជអស់មួយជីវិត។​

ព្រះចៅអធិរាជ Akihito អាចនឹងត្រូវចូលនិវត្តន៍នៅ ចុងឆ្នាំ២០១៨ ដោយហេតុផលថា មានព្រះជន្មចាស់ជរា និងកំពុងជួបបញ្ហាសុខភាព។​

ព្រះចៅអធិរាជដែលមានប្រជាប្រិយព្រះជន្ម៨៣ឆ្នាំរូបនេះ សុំចូលនិវត្តន៍ នៅរដូវក្តៅឆ្នាំក្រោយនាំឲ្យមានការភ្ញាក់ផ្ញើលនិង រន្ធត់ខ្លាំងពីប្រជាពលរដ្ឋជប៉ុន។ ព្រះអង្គបានឡើងគ្រងរាជសម្បត្តិជិត ៣០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ