រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក​ថាមិនមានការផ្សំគំនិតជាមួយរុស្ស៊ីទេ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក​លោក​ Jeff Sessions ថ្លែងនៅថ្ងៃអង្គារម្សិលមិញប្រាប់សមាជិកព្រឹទ្ធសភាថា ការដែលចោទលោក ត្រាំថា មានការផ្សំគំនិតជាមួយរុស្ស៊ីបន្លំការបោះឆ្នោតនោះ គឺជាការកុហកដែលមានលក្ខណៈគួរឲ្យស្អប់ខ្ពើម។​

នៅក្នុងពេលផ្តល់សក្ខីកម្មនៅក្នុងព្រឹទ្ធសភា លោក​ Sessions បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយណា ដែលថា​មន្ត្រីរបស់លោក​ត្រាំ បានជួបជាមួយ អ្នកការទូតរបស់រុស្ស៊ីក្នុងការរៀបចំផែនការដូរទិន្នន័យការបោះឆ្នោត​កាលពីចុងឆ្នាំ២០១៦។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

លោក​ Sessions ថ្លែងថា រូបលោកមិនដែលបានជួបជាមួយមន្ត្រីរុស្ស៊ី ឬ មន្ត្រីការទូតបរទេសណាមួយឲ្យជួយជ្រៀតជ្រែកដល់ដំណើរការឃោសនារកសំឡេងឆ្នោតឲ្យលោកត្រាំ​នោះទេ។​លោក បានថ្លែងបែបនេះទៅគណៈកម្មាធិការចារកម្មនៃព្រឹទ្ធសភា។​

លោក​ Sessions ទើបបានបង្ហាញមុខជាសាធារណៈលើកដំបូងក្នុងការផ្តល់សក្ខីកម្មនេះ ចាប់តាំងពីលោ​កស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីខែកុម្ភះមក ។​

លោក James Comey ប្រធាន FBI ដែលត្រូវបាន​បណ្តេញចេញពីតំណែងអះអាងថា មានជាប់ពាក់ព័ន្ធរវាងក្រុមការងារលោកត្រាំ និង រុស្ស៊ីក្នុងការលួយកែប្រែទិន្នន័យការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ