មនុស្ស១២នាក់ស្លាប់ពេលឆេះអគារនៅទីក្រុងឡុងដ៍

សមត្ថកិច្ចបង្ហាញរបាយការណ៍ថា មនុស្ស១២នាក់បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះអគារខនដូ នៅភាគខាងលិចនៃទីក្រុងឡុងដ៍ កាលពីថ្ងៃពុធម្សិលមិញ៕

ភ្លើងបានឆេះ អគារដែលចាប់ពីជាន់ទី២កាលពីម្សិលមិញ ហើយរាលដាល ទៅជាន់ផ្សេងៗទៀតក្នុងចំណោម២៤ជាន់។ ប្រជាពលរដ្ឋដែលរស់នៅទីនោះមានប្រមាណ​ពី៦០០ទៅ៨០០នាក់។​ នេះបើតាមសារព័ត៌មាន Channel News Asia។

ពេលកំពុងឆេះនោះឪពុកម្តាយជា ច្រើនបានយកកន្សែងសើមរុំកូនរបស់ពួកគេ ហើយរត់គេចចេញ ពីកន្លែងដែលមានភ្លើងឆេះខ្លាំង និង ហៅឲ្យក្រុមជួយសង្គ្រោះជួយពួកគេ។​

របាយការណ៍សមត្ថកិច្ចបង្ហាញថា មនុស្សប្រមាណ​៧០ទៅ៨០នាក់កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ហើយក្នុងនោះប្រមាណ១៨នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ