យន្តហោះចម្បាំងម៉ាឡេស៊ី១គ្រឿងបាត់នៅព្រឹកនេះ​

យន្តហោះចម្បាំងរបស់ម៉ាឡេស៊ី១គ្រឿងត្រូវបានរាយការណ៍ថា បានបាត់ការទាក់ទងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយគេជឿជាក់ថា បានបាត់នៅភាគខាងជើងនៃក្រុង Kuantan។​

កងកម្លាំងរបស់ម៉ាឡេស៊ី បានចេញសេក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះចម្បាំងនោះបានបាត់ការទាក់ទងនៅម៉ោង១១និង ៣០នាទី ពេលបើកចេញពីមូលដ្ឋានទ័ពអាកាស Kuantan។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

រដ្ឋមន្ត្រីក្រសួងការពារជាតិ​ Hishammuddin Hussein បានសរសេរលើបណ្តាញសង្គម Twitter សម្តែងការបារម្ភថា យន្តហោះនោះអាចធ្លាក់ ហើយលោកបានបួងសួងឲ្យអ្នកបើកបរនោះមានសុវត្ថិភាព។ ក្រុមជួយសង្គ្រោះបន្តស្វែងរកនៅទីតាំងដែលសង្ស័យថា បាត់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ