កូរ៉េខាងជើង​ថា ការដោះលែងអ្នកទោសជនជាតិអាមេរិក​ជាមនុស្សធម៌

កូរ៉េខាងជើងថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រកាសដោះលែងអ្នកទោស​ជនជាតិអាមេរិក​ឈ្មោះ Otto Warmbier គឺជាមូលដ្ឋាននៃគោលការណ៍មនុស្សធម៌មួយ បន្ទាប់ពីការឃុំខ្លួន​អស់រយៈពេល​១៧ខែ។​

លោក​Warmbier ជានិស្សិតសាកលវិទ្យាល័យ ជនជាតិអាមេរិកបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង​ ត្រូវបាន ចាប់ឃុំខ្លួន​ចោទពីបទប្រមូលព័ត៌មានពីកូរ៉េខាងជើង ហើយក៏ត្រូវបានចាប់ឃុំខ្លួន។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ជុំវិញការដោះលែងថ្មីៗនេះ ទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងជើង​KCNA បានថ្លែងថា នោះជាការអនុវត្តទៅតាម​ច្បាប់ដែល​តុលាការបានសម្រេច ហើយមិនបញ្ជាក់លម្អិតទេ ដោយថានោះជាគោលការណ៍មនុស្សធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ