ខ្មាន់កាំភ្លើងម្នាក់នៅ​កាលីហ្វ័រញ៉ាបាញ់សម្លាប់មនុស្ស៣នាក់និងសម្លាប់ខ្លួនឯង

ខ្មាន់កាំភ្លើងម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបាញ់សម្លាប់មនុស្ស៣នាក់​និង២នាក់រងរបួស នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅកន្លែងឃ្លាំងស្តុកទុកឥវ៉ាន់មួយកន្លែង ក្រោយមកបានបាញ់សម្លាប់ខ្លួនឯង កាលពីថ្ងៃពុធម្សិលមិញ។​

នគរបាលបាននិយាយថា បុរសជាខ្មាន់កាំភ្លើងនោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ គឺពេលធ្វើសកម្មភាពមានការស្លៀកឯកសណ្ឋានជាអ្នកបម្រើការងារដឹកជញ្ជូន ហើយបានបាញ់សម្លាប់ខ្លួនឯងចំក្បាលពេល​ប្រឈមមុខជាមួយនគរបាល។​នគរបាលសន្និដ្ឋានជំហានបឋមថា នេះ មិនពាក់ព័ន្ធជាមួយសកម្មភាពបំពើភេរវកម្មនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP​។​

សមត្ថកិច្ចនិយាយថា ដំបូងឡើយខ្មាន់កាំភ្លើងព្យាយាមសម្រុកនៅកន្លែងប្រជុំការងារពេលព្រឹករបស់បុគ្គលិក មុនពេលចេញការងារដឹកជញ្ជូនតាមគោលដៅ។ ក្រោយមកខ្មាន់កាំភ្លើងក៏បាញ់រះលើអ្នកទាំងនោះ ដែលហ្វូងមនុស្សមានប្រមាណ​៣៥០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ