អាមេរិកអំពាវនាវជាថ្មីឲ្យចិនជួយដោះស្រាយបញ្ហាកូរ៉េខាងជើង​

រដ្ឋ​មន្ត្រីការបរទេសអាមេរិក លោក​ Rex Tillerson ថ្លែងនៅថ្ងៃពុធម្សិលមិញថា លោកត្រូវឲ្យមានការជួយសហការបន្ថែមទៀតពីប្រទេសចិន ក្នុងការដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែ និង បញ្ហាផ្សេងៗជាច្រើនទៀត។​

លោក Rex Tillerson ថ្លែងបែបនេះ នៅក្នុងពេលប្រជុំសភា ដែលជជែកពីបញ្ហាកូរ៉េខាងជើង ហើយទីក្រុងវ៉ាស៊ីនតោន ត្រូវសហការជាមួយសម្ព័ន្ធមិត្តនានាស្វែងរកដំណោះស្រាយ។ នៅសប្តាហ៍ក្រោយចិន និង អាមេរិក ពិភាក្សាកម្រិតខ្ពស់លើបញ្ហាសហប្រតិបត្តិការ។នេះបើតាម​ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ចិនគឺជាមិត្តស្និទ្ធជាមួយ ជាមួយកូរ៉េខាងជើង ខណៈកូរ៉េខាងជើងត្រូវបានអង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្មម្តងហើយម្តងទៀត ហើយត្រូវប្រទេសនានាលើពិភពលោក​ផ្តាច់ទំនាក់ទំនងការទូត។​

សហរដ្ឋអាមេរិកធ្លាប់បញ្ជាក់ជំហរថា នឹងប្រឹងប្រែងគ្រប់មធ្យោបាយដើម្បីចរចាដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង​ ប៉ុន្តែថា ក្នុងករណីចាំបាច់តម្រូវនឹងប្រើកម្លាំងទ័ពដើម្បីដោះស្រាយបញ្ហាទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ