នាយករដ្ឋមន្ត្រីអង់គ្លេសជំរុញឲ្យកាតា សាអ៊ូឌី និងបារេនបញ្ចប់ជម្លោះ​

នាយករដ្ឋមន្ត្រីអង់គ្លេស​លោកស្រី ធាសា មេ បានជំរុញឲ្យមេដឹកនាំ​អារ៉ាប់ប៊ីសាអ៊ូឌីត បារេន និង កាតា នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យកាត់បន្ថយភាពតានតឹង ខណៈមេដឹកនាំអារ៉ាប់បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសកាតា។​

លោកស្រី ធាសា មេ លើកឡើងបញ្ហានៃការកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា លើបញ្ហានៅឈូងសមុទ្រនោះ ឲ្យភាគីពាក់ព័ន្ធទាំងអស់ បន្ថយភាពតានតឹង ភ្ជាប់ទំនាក់ទំនងជាមួយគ្នាវិញ ចរចាដោយភាពស្មោះត្រង់ និង ពង្រឹងកិច្ចសហប្រតិបត្តិការនៅឈូងសមុទ្រ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ។​

លោកស្រី ធាសា មេ ថ្លែងថា កាតា គួរតែបន្តរៀបចំប្រព័ន្ធឲ្យបានរឹងមាំក្នុងការទប់ស្កាត់ការរាលដាល ក្រុមប្រកាន់ពូជសាសន៍ និង ភេរវកម្មនៅក្នុងតំបន់ ដោយការពង្រឹងសម្ព័ន្ធមិត្តនៅដែនសមុទ្រវិញ។​

ថ្មីៗនេះ អារ៉ាប់ប៊ីសាអ៊ូឌីត បានដឹកនាំសម្ព័ន្ធមិត្តផ្សេងៗទៀត កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេស កាតា ដោយចោទថា ប្រទេសនេះផ្តល់ឈូងសមុទ្រឲ្យពួកក្រុមភេរវកម្មធ្វើជាមូលដ្ឋាន បង្កអសន្តិសុខ និង ខុសច្បាប់អន្តរជាតិ​។​ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានប្រទេសកាតាបដិសេធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ