បំផ្ទុះគ្រាប់បែកនៅសាលាមត្តេយ្យប្រទេសចិនស្លាប់មនុស្ស៨នាក់​

នៅថ្ងៃសុក្រនេះ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតករណីបំផ្ទុះគ្រាប់បែកនៅសាលាបត្តេយ្យមួយកន្លែងនៅភាគខាងកើតទីក្រុង Xuzhou នៃប្រទេសចិន​បណ្តាលឲ្យមនុស្សចំនួន​៨នាក់ស្លាប់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស ហើយជនរងគ្រោះពោរពេញទៅដោយឈាមដេកនៅលើដី។​

សារព័ត៌មានរដ្ឋចិន​ចុះផ្សាយថា រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក​ Guo Shengkun បញ្ជាឲ្យមានការស៊ើបអង្កេតរកអ្នកបង្កឲ្យឃើញឲ្យបានឆាប់រហ័សតាមការដែលអាចធ្វើទៅបាន ដើម្បីដាក់ទោស និង​បង្ការគ្រោះថ្នាក់អាចកើតឡើងដល់ប្រជាពលរដ្ឋផ្សេង។​

សមត្ថកិច្ចបានដាក់ការសង្ស័យថា ឧបទ្ទវហេតុនេះ កើតឡើងស្រដៀងការរៀបចំវាយប្រហារនៅក្នុងខេត្ត Jiangsu ហើយថា អាចក្រុមតែមួយអ្នកប្រព្រឹត្ត។​

កាសែត Global Times និង​ China Youth Daily ដកស្រង់សម្តីជនរងគ្រោះចុះផ្សាយថា មានហ្គាសធ្លាយនៅកន្លែងម្ហូបអាហារ បន្ទាប់មកមានការផ្ទុះឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ