ទីក្រុងនៅភាគខាងត្បូងហ្វីលីពីនត្រូវឡោមព័ទ្ធបន្តទៀត

កងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីនបានថ្លែងថា ទីក្រុងម៉ារ៉ាវី នៅភាគខាងត្បូងត្រូវឡោមព័ទ្ធអូសបន្លាយយូរទៀតដោយមិនកំណត់ ដោយសារ ក្រុងនេះនៅតែបន្តរងការគំរាមកំហែងពីពួកក្រុមឧទ្ទាម សហការជាមួយក្រុម IS។​

ទីក្រុងមួយនេះ ត្រូវបានឡោមព័ទ្ធ៤សប្តាហ៍មកហើយ។ នៅក្នុងសន្និសីទកាលពីថ្ងៃទី១៤ខែមិថុនា កម្លាំងទ័ពហ្វីលីពីនថ្លែងថា ដំបូងឡើយពួកគេគ្រោងបោសសំអាត ក្រុមឧទ្ទាមឲ្យអស់ត្រឹមថ្ងៃទី១២ខែមិថុនា ប៉ុន្តែថា ឥឡូវត្រូវការពេលច្រើនទៀតដោយមិនកំណត់។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

កម្លាំងហ្វីលីពីនបារម្ភថា ពេលកងទ័ពបន្ធូរដៃនៅទីនោះ នឹងមានការវាយប្រហារជាថ្មីទៀតពីក្រុមឧទ្ទាម នាំឲ្យមានគ្រោះថ្នាក់ជាថ្មីទៀត។​

ទីក្រុងម៉ារ៉ាវី ស្ថិតនៅលើកោះមួយក្នុងចំណោមកំរងកោះផ្សេងទៀត នៅក្នុងកោះមិនដាណាវនៅភាគត្បូងនៃប្រទេសហ្វីលីពីន។

អ្នកវិភាគបញ្ហាសង្គមលើកឡើងថា នេះគឺជាកំហុសមួយដែលបង្ហាញថា រដ្ឋាភិបាលហ្វីលីពីនមិនបានដឹងច្បាស់ ពីភាពខ្លាំងរបស់ក្រុមបះបោរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ