អ្នកបើកយន្តហោះយោធាម៉ាឡេស៊ីដែលបាត់ត្រូវបានរកឃើញថាស្លាប់​

ទីភ្នាក់ងារព័ត៌មានរបស់ម៉ាឡេស៊ី បានចុះផ្សាយថា អ្នកបើកយន្តហោះយោធាដែលបានបាត់ការទាក់ទងកាលពីម្សិលមិញ ត្រូវបានរកឃើញស្លាប់ហើយនៅព្រំប្រទល់ក្រុង​ Pahang និង Terengganu។​

ទីភ្នាក់ងារព័ត៌មាន​ Bernama ឲ្យដឹងថា អ្នកបើកយន្តហោះចម្បាំង Hawk 108 ចំនួន​២នាក់ ត្រូវបានរកឃើញថា ស្លាប់នៅរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយពេល​បាត់ការទាក់ទងប្រមាណ​៣ម៉ោង​។​

យន្តហោះចម្បាំងនេះបើកចេញពីមូលដ្ឋានទ័ពអាកាស Kuantan ហើយបានបាត់ការទាក់ទងកាលពីម៉ោង​១១ និង ៣០នាទីម្សិលមិញ ។​

រដ្ឋមន្ត្រីក្រសួងការពារជាតិជាតិ​បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម​ Twiter ដោយសម្តែងការសោកស្តាយ និង បញ្ជាឲ្យមានការស៊ើបអង្កេតលើករណីនេះឲ្យបានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ