នាវាពិឃាតអាមេរិកបុកគ្នានឹងនាវាដឹកកុងតឺន័រនៅសមុទ្រជប៉ុន បាត់ខ្លួនមនុស្ស៧នាក់

នាវា​ពិឃាត​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិក បាន​បុក​គ្នា​ជាមួយ​នាវា​ដឹក​កុងតឺន័រ​បំពាក់​ទង់ជាតិ​ហ្វីលីពីន នៅ​ក្នុង​ដែន​ទឹក​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​បណ្ដាល​ឲ្យ​នាវិក​ ៧​នាក់ កំពុង​បាត់​ខ្លួន។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Channel News Asia។

ឆ្មាំ​ល្បាត​សមុទ្រ​ជប៉ុន និង​កង​ទ័ព​ជើង​ទឹក​អាមេរិក បាន​និយាយ​ថា ការ​បុក​គ្នា​រវាង​នាវា​ពិឃាត​បំពាក់​ទៅ​ដោយ​មីស៊ីល និង​នាវា​ផ្ទុក​កុងតឺន័រ​នោះ បាន​កើត​ឡើង​នៅ​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង​យ៉ូកូស៊ូកា នៅ​ម៉ោង​ប្រហែល ២ និង​៣០​នាទី​ ម៉ោង​នៅ​ប្រទេស​ជប៉ុន​នា​ព្រឹក​ថ្ងៃ​នេះ។

កង​ទ័ព​ជើង​ទឹក​អាមេរិក​ក៏​បាន​និយាយ​ផង​ដែរ​ថា កង​ឆ្មាំ​ល្បាត​ឆ្នេរ​សមុទ្រ​ជប៉ុន​កំពុង​ជួយ​សង្គ្រោះ​នាវិក​ម្នាក់​តាម​រយៈ​ឧទ្ធម្ភាគចក្រ ដែល​អាច​បញ្ជាក់​បាន​ថា នាវិក​ម្នាក់​នោះ​មាន​របួស​ធ្ងន់​ធ្ងរ ត្រូវ​ការ​បញ្ជូន​ទៅ​ព្យាបាល​បន្ទាន់។

កង​ឆ្មាំ​ល្បាត​សមុទ្រ​ជប៉ុន បាន​និយាយ​ថា ខ្លួន​កំពុង​តែ​ស្វែង​រក​នាវិក​ដ៏​ដទៃ​ទៀត​ដែល​កំពុង​បាត់​ខ្លួន ដោយ​ផ្អែក​តាម​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​ពី​កង​ទ័ព​ជើង​ទឹក​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ