រថយន្តបើកចូលហ្វូងមនុស្សនៅទីក្រុងឡុងបណ្តាលឲ្យស្លាប់និងរបួស

របាយការណ៍បឋមរបស់នគរបាលអង់គ្លេសឲ្យដឹងថា ហេតុការណ៍រថយន្តបើកចូលក្នុងហ្វូងមនុស្សថ្មើជើងដើរច្រើននោះបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួស។​

ហេតុការណ៍ការនេះ​កើតឡើង​នៅម៉ោង​១២និង២០នាទីយប់ នៅលើផ្លូវ Seven Sisters នៅជិតស្ថានីយ៍ទីលាន Finsbury នៅភាគខាងជើងទីក្រុងឡុងដ៍។ ហ្វូងមនុស្សថ្មើរជើងជាច្រើននេះ គឺភាគច្រើនចាកចេញពីព្រះវិហារឥស្លាម​នៅ​ Finsbury Park ក្រោយពេលពិធីបួងសួង។

ក្រោយហេតុការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ដែលសង្ស័យថា ជាជនបង្កប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណថា ជានរណាទេ ហើយក៏មិនទាន់សន្និដ្ឋានថា ករណីនេះ ជាអំពើភេរវកម្មឬ មានមូលហេតុអ្វីផ្សេងនោះទេ។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

មួយរយៈកាលចុងក្រោយនេះ​អង់គ្លេសជួបការវាយប្រហារជាបន្តបន្ទាប់ដោយក្រុមភេរវកម្ម នាំឲ្យមានការចោទសួរពីសមត្ថភាពរបស់លោកស្រីនាយករដ្ឋមន្ត្រី ធាសា មេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ