ទាហានប៊ែលហ្ស៊ិក បានបាញ់ជនសង្ស័យជាភេរវករម្នាក់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកមួយវាយប្រហារលើស្ថានីយ៍រថភ្លើងនៅកណ្ដាលទីក្រុងប៊្រុចស៊ែល កាលពីយប់មិញនេះ ដែលនេះគឺជាការវាយប្រហារថ្មីបំផុតកើតឡើងនៅតំបន់អឺរ៉ុប។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន BBC។
សាក្សីបាននិយាយថា ជនសង្ស័យបានស្រែកថា “អាឡាហ៊ូ អាក់បារ” ឬ ព្រះអស្ចារ្យ មុននឹងចុចបំផ្ទុះគ្រាប់បែក ដោយសេចក្ដីរាយការណ៍បឋមរាយការណ៍ថា ការបំផ្ទុះនោះអាចកើតចេញពីខ្សែក្រវ៉ាត់បង្កប់គ្រឿងផ្ទុះ។ ផ្ទុយទៅវិញ មនុស្សផ្សេងទៀតបានចង្អុលបង្ហាញថា ការបំផ្ទុះនោះកើតចេញពីវ៉ាលីសមួយ។
អាជ្ញាធររាយការណ៍ថា គ្មានមនុស្សណារងគ្រោះថ្នាក់នោះទេ លើកលែងតែជនវាយប្រហារដែលអាជ្ញាធរនិយាយថា ត្រូវបានបាញ់សម្លាប់នៅពេលប្រឈមមុខដាក់គ្នា៕