វិស័យ​ឯកជន​ជប៉ុន​ថា បញ្ហា​ទីផ្សារ​ កង្វះ​ខាត​កម្លាំង​ពលកម្ម​គឺ​ជា​ក្ដី​កង្វល់​ធំ

បណ្ដា​ក្រុមហ៊ុន​ជប៉ុន បាន​ឲ្យ​ដឹង​ថា តម្រូវការ​ក្នុង​ស្រុក​កំពុង​ដាំ​ក្បាល​ចុះ គឺ​ជា​ក្ដី​បារម្ភ​ធំ​បំផុត​សម្រាប់​ពួគេ​នៅ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​កង្វះ​ខាត​កម្លាំង​ពលកម្ម គឺ​ជា​ក្ដី​កង្វល់​បន្ទាប់។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ផ្អែក​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ។

Reuters បាន​ផ្សាយ​បន្ត​ថា បណ្ដា​ក្រុមហ៊ុន​ជប៉ុន​បាន​គូស​បញ្ជាក់​ពី​បញ្ហា​លំបាក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​កំណើន​ចំនួន​ប្រជាជន​វ័យ​ចំណាស់​​ដ៏​ឆាប់​រហ័ស​ នៅ​ក្នុង​ប្រទេស​មួយ​នេះ។

បញ្ហា​ប្រឈម​ផ្នែក​ប្រជា​សាស្ត្រ​របស់​ជប៉ុន បាន​លង​បន្លាច​ក្រុម​អ្នក​រៀបចំ​គោល​នយោបាយ​ជាតិ​អស់​ប៉ុន្មាន​ទសវត្សរ៍​មក​ហើយ ក្នុង​ការ​ព្យាយាម​ជំរុញ​ស្ថិរភាព​សេដ្ឋកិច្ច ខណៈ​ដែល​ពលរដ្ឋ​ជប៉ុន ដែល​ខ្វះ​ទំនុក​ចិត្ត​លើ​អនាគត​នោះ បាន​កាត់​បន្ថយ​ការ​ចំណាយ ហើយ​​ងាក​ទៅ​សន្សំ​សំចៃ​ច្រើន​ជាង​ចំណាយ។

ការ​ស្ទង់​មតិ​មួយ បាន​សាក​សួរ​ទៅ​បណ្ដា​ក្រុមហ៊ុន​ជប៉ុន​ថា តើ​អ្វី​ជា​ក្ដី​កង្វល់​ធំ​បំផុត​របស់​ពួកគេ នៅ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ខាង​មុខ។ ជា​លទ្ធផល អ្នក​គ្រប់​គ្រង​ពាណិជ្ជកម្ម ៤០​ភាគរយ បាន​ឆ្លើយ​ថា ការ​ដាំ​ក្បាល​ចុះ​នៃ​ទីផ្សារ គឺ​ជា​កង្វល់​ធំ​បំផុត​របស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ