លោក ត្រាំ ថាចិន​បាន​ព្យាយាម​ហើយ តែ​បរាជ័យ​ក្នុង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន​ក្នុង​ការ​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាង​ជើង​ឲ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋ​ឯកោ​មួយ បាន​ជួយ​បរាជ័យ​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា នេះ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ជំហរ​របស់​លោក ត្រាំ ដែល​ថ្លែង​បន្ទរ​ទៅ​លើ​​ការ​ស្លាប់​នៃ​និស្សិត​អាមេរិក​ម្នាក់ ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​ឃុំ​ខ្លួន។

លោក ត្រាំ មាន​ក្ដី​សង្ឃឹម​ខ្ពស់​ចំពោះ​កិច្ចសហការ​កាន់​តែ​ធំ​ពី​ចិន ក្នុង​ការ​រក្សា​ឥទ្ធិពល​ទៅ​លើ​កូរ៉េ​ខាង​ជើង ដោយ​លោក ត្រាំ ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។ មេដឹកនាំ​ទាំង​ពីរ​ បាន​ជួបគ្នា​នៅ​ឯ​ជំនួប​កំពូល​មួយ​នៅ​ទីក្រុង​ផ្លរីដា កាល​ពី​ខែ​មេសា ហើយ​លោក ត្រាំ បាន​កោត​សរសើរ​លោក ស៊ី ជា​ញឹក​ញាប់ និង​បាន​វាយ​បក​ទៅ​លើ​ការ​រិះគន់​ការ​អនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន។

គេ​មិន​ច្បាស់​ទេ​ថា តើ​សម្ដី​លោក ត្រាំ បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​ជំហរ​របស់​លោក​ក្នុង​ការ​ព្យាយាម​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ឬ​ក៏​ការ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​អាមេរិក​ទៅ​រក​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ