បណ្តាញយុវជនឥណ្ឌូនេស៊ី នឹងរៀបចំការប្រជុំយុវជនអ្នកកាន់សាសនាឥស្លាម រាប់លាននាក់ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាប្រកាន់ជាតិសាសន៍និយមជ្រុល នាំឲ្យមានបញ្ហាអសន្តិសុខ។
បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីកំពុងរងការគំរាមកំហែងកាន់តែកើនឡើងពីពួកក្រុមរដ្ឋឥស្លាម ដែលចាត់ទុកថា ជាក្រុមឥស្លាមនិយមតឹង។
តាមគម្រោងបណ្តាញយុវជនអ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានសមាជិកប្រមាណ៥លាននាក់ នឹងរៀបចំប្រជុំទ្រង់ទ្រាយធំបំផុតដើម្បីដោះស្រាយបញ្ហាការគំរាមកំហែងពីភាពជ្រុលនិយម។ នេះបើតាមសារព័ត៌មាន Channel News Asia។
ឥណ្ឌូនេស៊ីមានប្រជាជនប្រមាណ២៦០លាននាក់ ជាប្រទេសដែលកាន់សាសនាឥស្លាមច្រើនជាងគេលើពិភពលោក។ នៅប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសនេះរងការគំរាមកំហែងកាន់តែខ្លាំងពីពួករដ្ឋឥស្លាម៕