កូរ៉េខាងជើងហៅមេដឹកនាំអាមេរិកថាជាមនុស្សវិកលចរិត

កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានហៅប្រធានាធិបតីអាមេរិក លោក​ ដូណល ត្រាំ ថាជាមនុស្សរោគចិត្ត ដែលមានភាពតឹងអារម្មណ៍ខ្លាំង ក្រោយពេលនិស្សិតស៊ើបការណ៍ Otto Warmbier ដែលកូរ៉េខាងជើងដោះលែងកាលពីសប្តាហ៍មុនបានស្លាប់។​

កាសែតរបស់រដ្ឋកូរ៉េខាងជើង​ Rodong Sinmun បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក​ កំពុងជួបការលំបាកខ្លាំងនៅក្នុងប្រទេស។​ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។

កាសែតនោះបន្តទៀតថា កូរ៉េខាងត្បូងចាំបាច់​ត្រូវតែដើរតាមគំនិតវិកលចរិតរបស់លោក ត្រាំ ហើយពេលនោះ នឹងធ្វើដំណើរឆ្ពោះទៅរកភាពមហន្តរាយ។​

ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែ និង មីស៊ីល តាំងពីឆ្នាំមុនមក បានធ្វើឲ្យមានភាពតានតឹងខ្លាំងនោះឧបទ្វីបកូរ៉េ ចំណែកករណីស្លាប់និស្សិតអាមេរិកក្រោយពេល កូរ៉េខាងជើងចាប់ខ្លួននោះ កាត់តែធ្វើឲ្យរដ្ឋអំណាចទីក្រុងព្យុងយ៉ាង និង ទីក្រុងវ៉ាស៊ីនតោនកាន់តែប្រឈមមុខដាក់គ្នាខ្លាំង។​

លោក​ត្រាំ បានហៅកូរ៉េខាងជើងថា ជារបបឃោរឃៅ ហើយលោកថា នឹងមិនអត់ឱនឲ្យរបបកូរ៉េខាងជើង​ដែលមិនមានច្បាប់ទម្លាប់ និង គ្មានគោលការគោរពមនុស្សនោះទេ។​

ភាសារបស់លោកត្រាំ ត្រូវបានជួយបន្ទរបន្ថែមពីប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក​ Moon Jae-In ដែលថ្លែងនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍CBSថា ដំណើរការឆ្ពោះទៅមុខជានិច្ចគឺលោក ត្រាំ នឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយគឺជាការរៀបចំឆ្លើយតបករណីនិស្សិតម្នាក់បានស្លាប់។​

និស្សិតជនជាតិអាមេរិក Otto Warmbier បានធ្វើដំណើរទៅកូរ៉េខាងជើង ហើយត្រូវបានកូរ៉េខាងជើងចាប់ខ្លួនពីបទចារកម្ម ហើយក្រោយមកក៏ត្រូវដោះលែងហើយយុវជននោះក៏បានស្លាប់។ សហរដ្ឋអាមេរិកបានថ្កោលទោសដល់រដ្ឋអំណាចទីក្រុងព្យុងយ៉ាងថា បានធ្វើទារុណកម្មធ្ងន់ធ្ងររហូតដល់និស្សិតរូបនោះ មានបញ្ហាស្មារតី ហើយបណ្តាលឲ្យស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ