យ៉ាងហោចណាស់ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ២៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនត្រឹមតែមួយថ្ងៃម្សិលមិញនេះ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា បទល្មើសគ្រឿងញៀនកើតឡើងរៀងរាល់ថ្ងៃ។
របាយការណ៍បង្ក្រាបគ្រឿងញៀនដែលផ្សាយលើវេបសាយនគរបាលជាតិ បានបង្ហាញថា បទល្មើសគ្រឿងញៀន ១២ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅទូទាំងប្រទេស កាលពីថ្ងៃម្សិលមិញនេះ ដោយចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ២៦នាក់ ក្នុងនោះមានទាំងជនសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿង ១៥នាក់ផងដែរ។
បទល្មើសគ្រឿងញៀនកើតឡើងរៀលរាល់ថ្ងៃ ដោយសមត្ថកិច្ចចាប់ខ្លួនមនុស្សមិនតិចជាង ៨ពាន់នាក់នោះឡើយ គិតចាប់តាំងពីដើមឆ្នាំ២០១៧នេះ។
បញ្ហាគ្រឿងត្រូវបានបង្ហាញនៅក្នុងការស្ទង់មតិមួយថា ជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕