អ្នកភូមិ១៥នាក់ស្លាប់ ជាង១០០នាក់កំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់រអិលបាក់ដី

ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​ទាញ​សព​មនុស្ស ១៥​នាក់ ចេញ​ពី​កម្ទេច​ថ្ម​ភ្នំ​ដែល​បាន​រអិល​បាក់​ធ្លាក់​សង្កត់​លើ​ភូមិ​ដ្ឋាន​មួយ​កន្លែង​នៅ​ភាគ​នីរតី​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​ប្រតិបត្តិការ​ស្វែង​រក​អ្នក​បាត់​ខ្លួន​ប្រហែល ១០០​នាក់​ទៀត កំពុង​តែ​ដំណើរការ​ទៅ​ទាំង​យប់។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មាន​តែ​អ្នក​រស់​រាន​មាន​ជីវិត ៣​នាក់​ប៉ុណ្ណោះ ជា​ប្ដី​ប្រពន្ធ និង​កូន​អាយុ​ប្រហែល ១​ខែ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​ផ្ទះ​សម្បែង ៦២​គ្រួសារ នៅ​ភូមិ​ស៊ីនម៉ូ ត្រូវ​បាន​កប់​បាត់​នៅ​ក្រោម​ល្បាប់​ភក់ និង​កម្ទេច​កម្ទី​ថ្ម​ភ្នំ នៅ​ក្នុង​ខេត្ត​ស៊ីឈួន។

អាជ្ញាធរ​ចិន បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ជោគ​ជាំ បាន​បង្ក​ឲ្យ​មាន​ការ​រអិល​បាក់​ដី​នៅ​លើ​ភ្នំ​សង្កត់​ទៅ​លើ​ភូមិ​នៅ​មាត់​ស្ទឹង​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ិនហួរ បាន​ផ្សាយ​ថា ទីស្នាក់ការ​កណ្ដាល​នៃ​ប្រតិបត្តិ​ជួយ​សង្គ្រោះ បាន​រាយការណ៍​ថា មនុស្ស ១៥​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ