រញ្ជួយដីទាំងព្រលឹមនៅភាគកណ្ដាលជប៉ុន តែគ្មានសញ្ញាព្រមានពីរលកយក្សស៊ូណាមិ

រញ្ជួយ​ដី​កម្រិត ៥.២​រ៉ិចទ័រ បាន​វាយ​ប្រហារ​ភាគ​កណ្ដាល​ប្រទេស​ជប៉ុន​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ គ្មាន​សញ្ញា​ព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​ជប៉ុន និង​អាមេរិក។

ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​អាមេរិក បាន​និយាយ​ថា រញ្ជួយ​ដី​នោះ កើត​ឡើង​នៅ​ជម្រៅ ១០​គីឡូ​ម៉ែត្រ​ក្នុង​ស្រទាប់​ផែនដី និង​ប្រហែល ៣០​គីឡូម៉ែត្រ ភាគ​ខាង​លិច​នៃ​ខេត្ត​ណាហ្កាណូ នៅ​ម៉ោង​ប្រហែល ៧​ព្រឹក ឬ​ត្រូវ​នឹង​ម៉ោង​ប្រហែល ៨​ព្រឹក ម៉ោង​នៅ​កម្ពុជា។

ភ្លាមៗ​នេះ គ្មាន​ទេ​សេចក្ដី​រាយការណ៍​អំពី​គ្រោះ​ថ្នាក់ ឬ​ការ​ខូច​ខាត​កើត​ចេញ​ពី​រញ្ជួយ​ដី​នេះ ហើយ​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន ពុំ​បាន​ចេញ​សញ្ញា​ព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​នោះ​ឡើយ។

ប្រទស​ជប៉ុន​ស្ថិតនៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​ស្រទាប់​ទិចតូនិច​ចំនួន ៤​ស្រទាប់ ហើយ​តែង​តែ​ទទួល​រង​រញ្ជួយ​ដី​ជា​រៀង​រាល់​ឆ្នាំ។

រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​បំផុត​ដែល​បាន​វាយ​ប្រហារ​ប្រទេស​នេះ កើត​ឡើង​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១ ដោយ​បាន​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ វាយ​ប្រហារ​ឆ្នេរ​ភាគ​ឦសាន​ប្រទេសជប៉ុន និង​សម្លាប់​មនុស្ស​ជាង ១​ម៉ឺន ៨​ពាន់​នាក់ ព្រម​ទាំង​បង្ក​ឲ្យ​មាន​មហន្តរាយ​កើត​ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ