កាសែតជប៉ុនថា លោក អាបេ ជំរុញវិសោធនកម្មរដ្ឋធម្មនុញ្ញមុនចុងឆ្នាំនេះ

សារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​ថា នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ ចង់​ជំរុញ​ផែនការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាពនិយម​របស់​ជប៉ុន ដោយ​និយាយ​ថា លោក​រំពឹង​ថា​នឹង​បញ្ជូន​សំណើ​កែប្រែ​មួយ​ទៅ​សមាជិក​សភា នៅ​មុន​ចុង​ឆ្នាំ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ Reuters។

លោក អាបេ លើក​ឡើង​ក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​កូបេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​មាន​ផែនការ​បញ្ជូន​សំណើ​មួយ​សម្រាប់​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ជប៉ុន​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ អំឡុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ​មួយ ដែល​នឹង​រៀបចំ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ។

លោក អាបេ បាន​ស្នើ​ឲ្យ​កែ​មាត្រា ៩ នៃ​រដ្ឋ​ធម្មនុញ្ញ នៅ​ត្រឹម​ឆ្នាំ​២០២០ ដើម្បី​ទទួល​ស្គាល់​កង​ទ័ព​ជប៉ុន​ជា​កម្លាំង​ប្រយុទ្ធ​ពិត​ប្រាកដ​នៅ​លើ​ឆាក​អន្តរជាតិ។

វិសោធនកម្ម​នេះ អាច​ជំរុញ​ឲ្យ​មាន​កំហឹង​ពី​ចិន និង​កូរ៉េ​ខាង​ត្បូង ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ជូរ​ចត់ ក្រោម​ការ​ឈ្លាន​ពាន​របស់​ជប៉ុន​កាល​ពី​អតីត​កាល។ ពួកគេ​អាច​ចាត់​ទុក​វិសោធនកម្ម​នេះ ជា​ជំហ៊ាន​ឆ្ពោះ​រក​ការ​រះ​ឡើង​វិញ​នៃ​អំណាច​កង​ទ័ព​ជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ