រថយន្តដឹកប្រេងនៅប៉ាគីស្ថានស្លាប់មនុស្សអស់ ១៣៩នាក់

រថយន្តដឹកប្រេងធំមួយបានផ្ទុះឆេះនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានសម្លាប់មនុស្សអស់១៣៩នាក់ និង ជាង ១០០នាក់ផ្សេងទៀតរងរបួស។​

ហេតុការណ៍ដែលមានការភ្ញាក់ផ្អើលកើតឡើងនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ជាពេលដែលចាប់ផ្តើមបុណ្យប្រពៃណីសាសនាឥស្លាម Eid al-Fitr និង ការបញ្ចប់នៃបុណ្យ Ramadan។​

រថយន្តនោះផ្ទុះប្រេងចំណុះ៤០ ០០០លីត្រ ដែលបានដឹកលើផ្លូវជាតិសំខាន់មួយ ធ្វើដំណើរពីទីក្រុង Karachi ទៅទីក្រុង Lahore  ហើយបានផ្ទុះឆេះនៅជិតទីក្រុង Ahmedpur នៅក្នុងខេត្ត Punjab។​

ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់ បញ្ជាក់មូលហេតុនៃការផ្ទុះឆេះរថយន្តដឹកប្រេងនោះទេ ប៉ុន្តែសាក្សីជាប្រជាពលរដ្ឋដែលបានកើតហេតុការណ៍នោះបញ្ជាក់ថា ដើមឡើយគឺរថយន្តនោះផ្ទុះសំបកកង់ទើបផ្ទុះឆេះ។​នេះបើតាមទីភ្នាក់ងារព័ត៌មានAFP​។​

ហេតុការណ៍ផ្ទុះឆេះនេះកើតឡើងនៅលើផ្លូវហាយវេ នៅកន្លែងមួយដែលមានអ្នកដំណើរច្រើន ពិសេសអ្នកធ្វើដំណើរតាមម៉ូតូ។ ដំបូងឡើយនៅប្រមាណ១០នាទីដំបូងនៃការបែងធ្លាយប្រេងនោះមនុស្សជាច្រើននាំគ្នាព័ទ្ធជុំវិញរថយន្តដើម្បីកើបប្រេងយក ហើយក្រោយមកគេមិនបានដឹងមូលហេតុនៃការឆេះនោះទេ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ