នាយករដ្ឋមន្ត្រីឥណ្ឌាទៅបំពេញទស្សនកិច្ចនៅអាមេរិកចុងសប្តាហ៍នេះ

នាយករដ្ឋមន្ត្រីឥណ្ឌាលោក​ Narendra Modi នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចទៅសហរដ្ឋអាមេរិក​នៅចុងសប្តាហ៍នេះ ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសកាន់របបប្រជាធិបតេយ្យធំជាងគេលើពិភពលោកទាំងពីរ និង ដើម្បីពិភាក្សាលើការមិនចុះសម្រុងគ្នាងបញ្ហាប្រែប្រួលអាកាសធាតុ។​

ទំនាក់ទំនងរវាងទីក្រុងញូដេលី និង ទីក្រុងវ៉ាស៊ីនតោន ស្ថិតក្នុងភាពល្អប្រសើរក្រោមរដ្ឋការរបស់លោកត្រាំ​ដឹកនាំតាមទម្រង់របស់លោក​ អូបាម៉ា ខណៈឥណ្ឌាទទួលបានការវិនិយោគយ៉ាងច្រើនពីបណ្តាប្រទេសលោកខាងលិច។​

នាយករដ្ឋមន្ត្រី ណារេនដ្រា មូឌី បានប្តេជ្ញា ធ្វើការឲ្យស្និទ្ធជាមួយរដ្ឋការរបស់លោកត្រាំ ប៉ុន្តែថា អ្វីដែលជាឧបសគ្គពេលបច្ចុប្បន្ននោះ គឺការចង់ដោះស្រាយបញ្ហាធ្វើពាណិជ្ជកម្ម ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង បញ្ហាទិដ្ឋការដែលពលរដ្ឋឥណ្ឌាចង់ទៅធ្វើការនៅអាមេរិក នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP។​

លោកត្រាំបានចោទឥណ្ឌាថា កំពុងស្វែងរកផលចំណេញ ពីកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស ក្រោយពេលលោកត្រាំប្រកាសចាកចេញពីកិច្ចព្រមព្រៀងនេះ។ ទោះយ៉ាងណាឥណ្ឌាបានបដិសេធចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិកនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ