នគរបាលឥណ្ឌូនេស៊ីម្នាក់​ស្លាប់ដោយសារការវាយប្រហារដោយកាំបិត​

នគរបាលឥណ្ឌូនេស៊ីម្នាក់រងការវាយប្រហារដោយកាំបិតនៅពេលកំពុងបំពេញភារកិច្ចបន្ទាប់មកទៀត បានស្លាប់ដោយសាររបួសនោះ  ចំណែកជនបង្កដែលគេសង្ស័យថាជាពួកក្រុមឧទ្ទាមត្រូវបានបាញ់សម្លាប់ក្រោយកើតហេតុនោះ។​

នគរបាលថា ជនសង្ស័យម្នាក់ត្រូ​វបានបាញ់សម្លាប់ និង ម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅក្នុងក្រុងភាគខាងជើងនៃខេត្តស៊ូម៉ាត្រា។​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

នគរបាលបញ្ជាក់ថា ហេតុការណ៍វាយប្រហារនគរបាលនៅប៉ុស្តិ៍យាមក្បែរ ស្នងការដ្ឋាននោះ បុរសអ្នកវាយប្រហារបានស្រែកពាក្យថា “Allahu Akbar” ឬ ព្រះជាម្ចាស់ដ៏អស្ចារ្យ មុនពេលគេចាប់ផ្តើមធ្វើសកម្មភាព។​

ការវាយប្រហារដោយពួកជ្រុលនិយមកំពុងក្លាយជាការព្រួយបារម្ភខ្លាំងមួយរបស់ឥណ្ឌូនេស៊ី ស្របពេល​កំពុងមានចលនាច្រើនពីពួកIS ហើយប្រទេសនេះជាប្រទេសកាន់សាសនឥស្លាមធំជាងគេបំផុតលើពិភពលោក។​

ចលនាពួករដ្ឋឥស្លាម​បានកើតឡើងកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈប្រទេសជិតខាងខ្លួនគឺ​នៅសិង្ហបុរី ម៉ាឡេស៊ី និង ហ្វីឡីពីនកំពុងរងការគំរាមកំហែងខ្លាំងដូចគ្នានេះដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ