ទូតអាមេរិកថ្មីបញ្ជូនទៅចិនអាទិភាពដោះស្រាយបញ្ហាកូរ៉េខាងជើង

ទូតអាមេរិកថ្មីបញ្ជូនទៅកាន់ប្រទេសចិន ថ្លែងថា អាទិភាពនៃការបំពេញមុខងារគឺបញ្ឈប់ការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើង គឺជា ចំណុចមិនស្មើភាពក្នុងការស្វែងរកដំណោះស្រាយអាមេរិកចិន។​ នេះបើតាមវីឌីអូដែលអាមេរិកផ្ញើទៅឲ្យចិននៅថ្ងៃចន្ទនេះ។​

លោក​Terry Branstad អតីតអភិបាលក្រុង Iowa បានថ្លែងថា ទីក្រុងប៉េកាំងគឺជាមិត្តចាស់ របស់លោក​។ Branstad ត្រូវបានត្រាំ បញ្ជាក់តាំងពីថ្ងៃទី២៤ខែ ឧសភា ថា តែងតាំងជា​ឯកអគ្គរដ្ឋទូតថ្មី ដែលត្រូវបញ្ជូនទៅចិន ប៉ុន្តែគ្រាន់តែបានជូនដំណឹង គឺមិនទាន់បញ្ជូនទៅនៅឡើយ។​

លោក​Terry Branstad ថ្លែងថា ចំណុចអាទិភាពដែលលោកត្រូវធ្វើពេលទៅដល់ចិនគឺ ពាណិជ្ជកម្មមិនស្មើភាពគ្នាជាមួយចិន បញ្ឈប់ការគំរាមកំហែងពីកូរ៉េខាងជើង និង កិច្ចការទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរគឺជាចំណុចអាទិភាព។​

ជាញឹកញាប់អាមេរិកតែងស្នើឲ្យចិនជួយអន្តរាគមន៍ ដាក់សម្ពាធលើកូរ៉េខាងជើង ដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែ។ ចិនគឺជាសម្ព័ន្ធមិត្តជិតបំផុតរបស់កូរ៉េខាងជើង​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ