ហ្វីលីពីន​ថា ឌូទើតេ មាន​សុខភាព​ល្អ ចំ​ពេល​លេច​លឺ​ថា លោក​មាន​បញ្ហា​សុខភាព

រដ្ឋាភិបាល​ហ្វីលីពីន បាន​ចេញ​មក​អះ​អាង​ថា ប្រធានាធិបតី​លោក រ៉ូទ្រីហ្កូ ឌូទើតេ មាន​សុខភាព​ល្អ​ធម្មតា និង​មិន​មាន​បញ្ហា​សុខភាព​នោះ​ឡើយ ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​អំពី​អវត្តមាន​ដ៏​ចម្លែក​របស់​លោក​ពី​ភ្នែក​សាធារណជន​អស់​រយៈ​ពេលយ៉ាង​នៅ​ក្នុង​ខែ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​ត្រូវ​គេ​ដឹង​ថា​មាន​ភាព​មមា​ញឹក​ខ្លាំង និង​តែង​តែ​ថ្លែងសុន្ទរកថា​វែងៗ​ជាច្រើន​លើក​ក្នុង​មួយ​ថ្ងៃៗ​នោះ អវត្តមាន​របស់​មេដឹកនាំ​វ័យ ៧១​ឆ្នាំ​រូប​នេះ បាន​បញ្ឆេះ​ឲ្យ​មាន​ពាក្យ​ចរចាម​អារ៉ាម​ថា លោក​កំពុង​មាន​បញ្ហា​សុខភាព​ចុះ​ទន់​ខ្សោយ ហើយ​រដ្ឋាភិបាល​កំពុង​ព្យាយាម​លាក់​បាំង​បញ្ហា​នេះ។ លោក​ ឌូទើតេ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​កាល​ពី​មួយ​សប្ដាហ៍​មុន។

អ្វី​ដែល​ធ្វើ​អវត្តមាន​របស់​លោក​​ក្លាយ​ទៅ​ជា​រឿង​ធំ​នោះ គឺ​ដោយសារ​តែ​វ័យ​ចំណាស់​របស់​អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី ខណៈ​ដែល​កង​ទ័ព​កំពុង​តែ​ប្រយុទ្ធ​ត​ទល់​នឹង​ពួក​បះបោរ​ឥស្លាម​ជ្រុល​និយម​អស់​រយៈ​ពេល ៦​សប្ដាហ៍​មក​ហើយ។ ពួក​បះ​បោរ​ឥស្លាម​ជ្រុល​និយម សព្វ​ថ្ងៃ​នេះ កំពុង​កាន់​កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ម៉ារ៉ាវី​ ស្ថិត​នៅ​លើ​កោះ​មិនដាណាវ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។

អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក អ៊ែណេស្តូ អាបេឡា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក ឌូទើតេ មាន​សុខភាព​ល្អ គ្រាន់​តែ​លោក​ជាប់​រវល់​ធ្វើ​អ្វី​ដែល​គាត់​ចាំ​បាច់​ធ្វើ​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ